ឱក្មេងស្រី​ដ៏កំសត់! ម្ដាយ​រត់ចោល...ឪពុក​មិនមាន​ប្រាក់​ព្យាបាល...កំពុងសុំ​ជំនួយ​ពី​សប្បុរជន​

    រតនគិរី​ ​៖ បន្ទាប់ពី​ម្ដាយ​រត់ចោល​ទៅតាម​ប្រុស​បាត់ទៅ ឪពុក​មិនមាន​ប្រាក់​ព្យាបាល ក្មេងស្រី​ដ៏កំសត់មាន​ជម្ងឺ​រ៉ាំ​​រៃ​កាន់តែ​ធ្ងន់​ទៅៗ អស់រយៈពេល​២​ឆ្នាំ​មកហើយ មិនមាន​អ្នក​ថែទាំ សុំ​អង្វរ​ដល់​សប្បុរសជន មេត្តាជួយ​ដល់​នាង​ផង។​

​    ក្មេងស្រីមាន​ជម្ងឺ​រ៉ាំ​រៃ​ម្នាក់​នោះមានឈ្មោះ ហំ ស្រី​លីន អាយុ​១២​ឆ្នាំ ជនជាតិខ្មែរ ដែលមាន​ឪពុក​ឈ្មោះ ពៅ តឿ អាយុ​៤០​ឆ្នាំ និង​បងប្រុសឈ្មោះ ហំ រតនៈ អាយុ​១៤​ឆ្នាំ អ្នក​ទាំងពីរ​ធ្វើក​ម្មករ ជៀ​ជ័រកៅស៊ូ រស់នៅក្នុង​ចំការកៅស៊ូ​មួយកន្លែង ស្ថិតក្នុង​ភូមិ​តា​កាប់ ឃុំ​តា​អង ស្រុក​កូន​មុំ ខេត្តរតនគិរី​។ពីរ​នាក់​ឪពុក​និង​កូនប្រុស ព្រលឹម​ចេញ​ធ្វើការ ល្ងាច​ចូល​ផ្ទះ ពេល​ថ្ងៃ​ចូល​តែ​ពេលបាយ ទុក​ក្មេងស្រី​ឱ្យ​នៅ​ម្នាក់ឯង ដោយ​មិនមាន​ថ្នាំសង្កូវ​ព្យាបាល​នោះទេពោលគឺ​​រង​ចាំ​ដល់ពេល​ថ្ងៃ​ស្លាប់​តែប៉ុណ្ណោះ​។​

    ​លោក ពៅ តឿ ឪពុក​ក្មេងស្រី​អភ័ព្វ​នោះបាន​និយាយថា គាត់​ព្រមទាំង​ក្រុមគ្រួសារ ទើប​មក​រស់នៅ​ខេត្តរតនគិរី​បាន​ជាង ២​ ឆ្នាំ​តែប៉ុណ្ណោះពួកគាត់​មាន​ស្រុកកំណើត នៅ​ភូមិ​បា​សែត ស្រុក​ពាមរ ខេត្តព្រៃវែង បន្ទាប់ពី​គាត់​បាន​នាំ​ប្រពន្ធ​កូន​មក​រស់នៅ​ធ្វើ​កម្មករ​ជៀ​ជ័រកៅស៊ូ​ឱ្យ​គេ បាន​ប៉ុន្មាន​ខែកូនស្រី​រូបនេះ​ក៏​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ ចំណែក​ប្រពន្ធ​របស់គាត់​ឈ្មោះ ខន ស្រី​ឌី អាយុ​៣៤​ឆ្នាំ មាន​សា​ហាយ​ស្មន់​រត់តាម​គ្នា​ទៅ​បាត់​ទុក​កូន​ឱ្យ​នៅ​ឈឺ មិនមាន​អ្នកថែទាំ បើ​គាត់​នៅ​មើល​ថែកូន​មិន​ទៅធ្វើ​ការ ត្រូវ​ដាច់ពោះ​ស្លាប់​ទាំងអស់គ្នា​។ ដូច្នេះ​មានតែ​ទុក​កូន​ឱ្យ​រស់​តាម​យថាកម្ម​តែប៉ុណ្ណោះ បើសិនជា​ព្យាបាលមិនដឹងថា​ប្រាក់​ប៉ុន្មាន​ព្យាបាល​ជា​នោះទេ​។ 

​    ដោយឡែក​អ្នករស់នៅ​ជិតខាង ក៏បាន​សុំ​អង្វរ​ជំនួស​ក្មេងស្រី ដល់​សប្បុរសជន​មេត្តាជួយ​ដល់​ក្មេងស្រី​នេះ​ផង ពីព្រោះ​ពួកគាត់​មិនមាន​អ្វី​អាចជួយ​បានទេ បាន​ត្រឹម​សួរ​សុខ​ទុក មាន​ចំណីអាហារ​បន្តិចបន្តួច​ជួយ​ចែករំលែក​ម្ដងម្កាល​តែប៉ុណ្ណោះ​។ 

​    លោក ឈឿន ចាន់​ធៀង អភិបាលស្រុក​មុំ លោក​មិន​បានដឹង​ទេ លោក​ថា "គ្រួសារ​នេះ​រស់​នៅក្នុង​ចំការ​របស់​ថៅកែ ហេតុអ្វី​ថៅកែ​ចិត្តដាច់​ម្លេះមិន​ជួយ​លុយកាក់​ខ្លះ​សម្រាប់​ព្យាបាល​ក្មេង​ផង" ម្យ៉ាងវិញទៀត​ដំណឹង​នេះ មិនដឹងថា លោក​ប្រធានភូមិ ឬ​លោក​មេឃុំ ដឹង​ឬ​អត់​ទេ បានជា​មិន​ជូនដំណឹងដល់​ស្រុក ស្អែក​ថ្ងៃទី​៥ ខែ​កម្ភៈ ឆ្នាំ​២០១៧​នេះ លោក​នឹង​ចាត់​កម្លាំង​ឱ្យ​ចុះទៅ​ចំណុច​នោះ​ហើយ។​

​    បើទោះជា​យ៉ាងណា លោក លោកស្រី លោក​ឧកញ៉ា លោកជំទាវ នៅ​ទៅជិត​ទី​ឆ្ងាយ​ទូទាំងប្រ​ទេ​ស ក្រៅប្រទេស​ក្ដី ដែលជា​សប្បុរសជន ឬ ក៏អង្គការ​មេត្តា ជួយសង្គ្រោះ​ដល់​ក្មេងស្រី​នេះ​ផង ឬក៏​អាចទាក់ទង​មក​លេខ​ទូរស័ព្ទ 088​ 852 81 11 ដើម្បីសួរព័ត៌មានលំអិត៕​

adverise with khmeread