លោក Antonio Conte ៖ ការប្រកួតមិនទាន់ចប់នៅឡើយទេ ខណៈ Chelsea ដាច់ពិន្ទុរបស់ក្លឹបលេខ ២ ចំនួន ៩ពិន្ទុ

          ក្រុម​ Chelsea នៅតែ​រក្សាភាព​ខ្លាំង​របស់​ខ្លួន​ក្នុង​ការ​ដណ្តើម​យក​តំណែង​ជើង​ឯក​ ក្រោយពីពួកគេ​បានយក​ឈ្នះ​ក្រុម​កាំភ្លើងធំ Arsenal ​កាលពីយប់ថ្ងៃ សៅរ៍។

          ប៉ុន្តែ​លោក Antonio Conte មិន​ទាន់បង្ហាញអារម្មណ៍​កក់ក្តៅនៅឡើយ​ទេ ទោះបីជា​លោក​បានស្វាគមន៍​ការ​អប​អរ​សាទររបស់អ្នកគាំទ្រ​ ដែលស្រែកបន្ទរ ឈ្មោះរបស់​លោកពេញ​ពហុកីឡា​ដ្ឋានក៏ដោយ។​

          គ្រាប់បាល់​របស់ Marcos Alonso, Eden Hazard និង Cesc Fabergas មិនទាន់​បញ្ជាក់ថា Chelsea ជាក្រុមខ្លាំង​ដាច់គេនោះទេ។

          លោក Conte អះអាងថា “​ការប្រកួត​ក្នុងលីកមិនទាន់ចប់នៅឡើយ​ទេ។ នៅ​សល់​១៤​ប្រកួត​ទៀត​និង​សរុប​៤២​ពិន្ទុ​ដែលត្រូ​វ​លេង។ ប្រាកដណាស់ វាពិត ជា​សំខាន់ណាស់​ក្នុងការរ​ដណ្តើម​ជ័យ​ជម្នះ​លើគូប្រកួត​សម្រាប់ពាន ហើយយើង​គួរតែអបអរសាទររាត្រីនេះ”៕

adverise with khmeread