អ្នកជំនាញភាសាកាយវិការលាតត្រដាងការពិតនៅពីក្រោយការដែលដូណាល់ ត្រាំ ចៀសវាងកាន់ដៃប្រពន្ធជាសាធារណៈ!...គាត់មិនមែនមិនស្រឡាញ់ប្រពន្ធគាត់ទេ...តែចង់បង្ហាញថា...

    ​អ្នកជំនាញ​ភាសា​កាយវិការ​មួយរូប​បាន​និយាយថា ដូ​ណា​ល់ ត្រាំ​នឹងមិន​កាន់​ដៃ​ប្រពន្ធ​ជា​សាធារណៈ​ឡើយ ព្រោះ​គាត់​ចង់​ឱ្យគេ​មើលឃើញ​គាត់​ជា​ប្រធានាធិបតី "​កាច​និង​មាន​ជំនឿ​ចិត្ត​ខ្ពស់​"​។ 

​    ​លោក​ប្រធានាធិបតី និង​លោកជំទាវ​ទីមួយ​បាន​ចាប់ដៃគ្នា​ឆ្គងៗ​មួយ​ភ្លែត​កាលពី​ថ្ងៃ​សុក្រ​ទី ៣ កុម្ភៈ ពេល​ដើរ​លើផ្លូវ​កៅស៊ូ​នៃ​អាកាសយានដ្ឋាន​អន្តរជាតិ Palm Beach International Airport​។ គាត់​ទើបតែ​មកដល់​តាម​យន្តហោះ Air Force One សម្រាប់​ទស្សនកិច្ច​ទៅកាន់​រមណីយដ្ឋាន Mar-A-Lago របស់គាត់​។ 

​    ​លោក​ត្រាំ និង​លោកស្រី​មេ​ឡា​នៀ បាន​កាន់​ដៃ​គ្នា ពេល​ទើបតែ​ចុះ​ពី​យន្តហោះ​។ ប៉ុន្តែ​លោក​ប្រធានាធិបតី​បាន​ដក​ដៃ​ចេញ ដើម្បី​ទះដៃ​ជាមួយ​អ្នក​ចាំ​ទទួល​គាត់​នៅ​អាកាសយានដ្ឋាន​។ លោកស្រី​មេ​ឡា​នៀ បាន​ឈោង​ចាប់ដៃ​គាត់​ម្តងទៀត ប៉ុន្តែ​ត្រង់ចំណុច​នេះ លោក​ត្រាំ​បាន​ចាប់ដៃ​លោកស្រី​ទះ​ថ្នមៗ ហើយក៏​ដកចេញ​វិញ​។ 

​    ​អ្នកជំនាញ​ភាសា​កាយវិការ លោក Patti Wood បាន​ប្រាប់​វេ​ប​សាយ DailyMail.com ថា "​ជាធម្មតា ការ​កាន់​ដៃ​គ្នា​បង្ហាញ​ពី​សាមគ្គីភាព​ប្តី​ប្រពន្ធ​។ ប៉ុន្តែ​សម្រាប់​ខ្ញុំ ខ្ញុំ​គិតថា គាត់​គឺ​កំពុងនិយាយ​ប្រាប់ថា '​ខ្ញុំ​ចង់​ធ្វើជា​ប្រធានាធិបតី​តាមរបៀប​ខ្ញុំ គឺ​ប្រធានាធិបតី​កាច​មាន​ជំនឿ​ចិត្ត​ខ្ពស់​។ ខ្ញុំ​គ្រាន់តែ​ចង់​ធ្វើជា​ប្រធានាធិបតី​មានអំណាច​តែ​ខ្លួន​ខ្ញុំ​ប៉ុណ្ណោះ​'​។ ហើយ​ភាសា​កាយវិការ​បង្ហាញ​ច្បាស់​ណាស់​ថា នោះ​ជា​ជម្រើស​របស់គាត់​"៕  

 

adverise with khmeread

អ្នកនឹងចូលចិត្ត