adverise with khmeread Robbers

អាវុធហត្ថខណ្ឌពោធិ៍សែនជ័យបង្ក្រាបមុខសញ្ញាប្លន់និងលួច៥នាក់

   ភ្នំពេញ ៖ ពួកចោរប្លន់ប្រដាប់អាវុធ និងលួចម៉ូតូប្រជាពលរដ្ឋ តាមមូលដ្ឋានចំនួន៥នាក់ ត្រូវបានកម្លាំងអាវុធហត្ថខណ្ឌពោធិសែនជ័យ បើកប្រតិបត្តិការបង្ក្រាប និងចាប់ខ្លួន នៅម៉ោង១១និង៥០នាទី ព្រឹកថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៥ ស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែងស្ថិតនៅភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ័សែនជ័យ។

    មន្ត្រីអាវុធហត្ថខណ្ឌពោធិ៍សែនជ័យបានឲ្យដឹងថា ជនសង្ស័យទាំង៥នាក់ដែលត្រូវឃាត់ខ្លួនគឺ ទី១-ឈ្មោះស៊ូ កានី អាយុ២១ឆ្នាំ, ទី២-ឈ្មោះរិទ្ទ ចិន អាយុ២៩ឆ្នាំ, ទី៣-ឈ្មោះទិត្យ ប៊ុនតេង អាយុ២៤ឆ្នាំ, ទី៤-ឈ្មោះសុខ ជាតិ អាយុ២១ឆ្នាំ និងទី៥-ឈ្មោះឆាយ វ័ន អាយុ១៨ឆ្នាំ។

    មន្ត្រីអាវុធហត្ថបន្តថា ប្រតិបត្តិកានេះអាវុធហត្ថដកហូតម៉ូតូចំនួន៥គ្រឿង , ប្រដាប់កាច់ក និងឆ្កឹះសោមួយចំនួន,ស្លាកលេខ៥ ,សោសម្រាប់ដោះដូរគ្រឿងម៉ូតូមួយចំនួន និង ខ្នងកង់ម៉ូតូ២គូ។

    បច្ចុប្បន្នកម្លាំងអាវុធហត្ថខណ្ឌ កំពុងសហការជាមួយកម្លាំងការិយាល័យ បង្ក្រាបបទល្មើសព្រហ្មទណ្ឌនៃកងរាជងាវុធហត្ថរាជធានីភ្នំពេញ កសាងសំណុំរឿងដើម្បីបន្តនីតិវិធី

adverise with khmeread

មតិយោបល់