adverise with khmeread 1

ខ្សែប្រយុទ្ធស្លាបរបស់បិសាចក្រហមកីឡាករ Depay ទៅលេងក្លឹបចាស់ PSV

​កីឡាករ Depay បានទទួល​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ពី​សំណាក់​អ្នកគាំទ្រ​ក្រុម PSV Eindhoven របស់​ប្រទេស​ហូ​ឡង់​កាលពី​ម្សិលមិញ​ដើម្បី​និយាយ​ពាក្យ​លា​ទៅកាន់​អតីត​ក្លឹប​របស់ខ្លួន​ជា​លើកចុងក្រោយ​។​

​ខ្សែប្រយុទ្ធ​វ័យក្មេង​រូបនេះ​បានបង្ហាញ​ខ្លួន​នៅក្នុង​កីឡដ្ឋាន Philips Stadion កាលពី​ថ្ងៃអាទិត្យ ស្រប​ពេលដែល​ក្រុម​ម្ចាស់​ជើងឯក​ក្របខ័ណ្ឌ​កំពូល​ហូ​ឡង់​មួយ​នេះ​បាន​បំបាក់​ក្រុម Twente ដល់​ទៅ ៤-២​។​

Depay ដែល​ត្រូវបាន​ក្រុម​បិសាច​ក្រហម​ដក​ឈ្មោះ​ចេញ​សូម្បីតែ​នៅ​ក្រុម​បម្រុង ត្រូវ​បានទទួល​ស្វាគមន៍​ទះដៃ​យ៉ាង​ក្លៀវក្លា​ជុំវិញ​កីឡដ្ឋាន​។ ក្រុម​អ្នកគាំទ្រ​បាន​ច្រៀង​ឈ្មោះ​របស់គេ​ដូចដែល​ធ្លាប់ធ្វើ​ពីមុន បន្ទាប់​រូបគេ​បាន​វិលត្រឡប់​ទៅ​ទឹកដី​កំណើត​វិញ​៕

 

 

 

 

adverise with khmeread
ប្រភព៖ មៀរឺ

មតិយោបល់