តារា​ហ្វីលីពីន​កូនកាត់​អាមេរិក ក្លាយជា​តារា​សម្តែង​ក្នុង​រឿង​ហូលីវូដ Supergirl

    ​តារា​កូនកាត់​ហ្វីលីពីន​-​អាមេរិក​ម្នាក់នេះ បច្ចុប្បន្នកំពុង​សម្ដែង​ជា​តួ Martian M’gann M’orzz ក្នុង​រឿង Supergirl​។​

​    ​Sharon Leal វ័យ ៤៤ ឆ្នាំ ធ្លាប់​សម្ដែង​ក្នុង​រឿង​ជាច្រើន​ក្នុង​ទូរទស្សន៍​អាមេរិក​ដូចជា Legacy, Guiding Light, Hellcats និង Boston Public ហើយ​បាន​បង្ហាញខ្លួន​ជា​លើកដំបូង​ក្នុង​រឿង CW Network វគ្គ​បី រដូវ​កាល​ទី ២ កាលពី​ឆ្នាំមុន​។​

​    ​តួ​តុក្កតា Miss Martian ត្រូវបាន​បង្កើតឡើង​ដំបូង​ក្នុង​ឆ្នាំ ២០០៦ ក្នុង​រឿង Teen Titans​។​

​    ​ហើយ​នាង Sharon Leal គឺជា​តារា​កូនកាត់​ថ្មី​បំផុត ដែល​មានមុខ​ក្នុង​រឿង​របស់​ក្រុមហ៊ុន DC Comics របស់​ហូលីវូដ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត