បញ្ជូន​ជនសង្ស័យប៉ុនប៉ង​រំលោភ​សេព​សន្ធ​វៈ​ម្នាក់​ទៅ​ញាត់​គុក​ព្រៃ​ស​

    ភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​ពោធិ៍សែន​ជ័យ​បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនា​គា​រ​ព្រៃ​សនា​ព្រឹក​ថ្ងៃទី​៥ ​ខែកុម្ភៈ ​ឆ្នាំ​២០១៧​ដោយ​ជាប់​ពាក់ព័ន្ធ​នឹង​ការប៉ុនប៉ង​រំលោភ​សេព​ស​ន្ធ​វៈ​ ទៅលើ​ស្រី​ម្នាក់​ដែលជា​កម្មការិនី​មិនបាន​សម្រេច នៅ​ចំណុច​បន្ទប់ទឹក​ក្នុង​រោងចក្រ​កិនកំទេច​ជ័រស​ម្រា​ប់យក​ទៅធ្វើ​ដប​ទឹក​បរិ​សុទ្ធ​ស្ថិតនៅ​ក្នុងភូមិ​-​សង្កាត់ ត្រពាំង​ក្រសាំង ខណ្ឌ​ពោធិ៍​សែន​ជ័យ។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ លុយ ខុំ ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅ​ភូមិ​សង្កាត់​ខា​ងលើ។ ចំណែក​ជនរងគ្រោះ​ឈ្មោះ ស​.​ល​. ភេទស្រី អាយុ ១៨ ឆ្នាំ ស្នាក់​នៅផ្ទះ​ជូ​ល​ភូមិ​សង្កាត់​ជា​មូ​យ​គ្នា។​

    ក្រោយពី​ប៉ូលិស​បាន​សួរនាំ​រូ​ចមក​ជនសង្ស័យ​ត្រូវបាន​បញ្ជូនមក​លោក គង់ សំ​សារ៉េត ព្រះរាជអាជ្ញារង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​សួរនាំ​បន្ត ហើយ​ជា​ចុងក្រោយ​ត្រូវបាន​លោក ថា​ន់ ឡេង ចៅក្រម​ស៊ើ​ប​សួរ​ចេញ​ដីកា​បង្គាប់​ឱ្យ​ឃុំ​ខ្លួន​ជនសង្ស័យ​លេខ ៨៧៥ កទធ​ឃ​ន ដើម្បី​ឃុំ​ខ្លួន​ជនសង្ស័យ​នៅ​ពន្ធនាគារ​ព្រៃ​ស​តែម្តង៕

adverise with khmeread