ឃាត់​ជនដៃដល់​ម្នាក់​ប្រើ​ហិង្សា​កាប់​យុវជន​ម្នាក់​របួស​ក្បាល​

    កំពង់ធំ ៖ ជនសង្ស័យ​ម្នាក់​ក្នុងចំណោម​ ៣​ នាក់​ ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៤​ កុ​ម្ភៈ ​២០១៧​ វេលា​ម៉ោង​៥ ​និង​៤៥​នាទី​ល្ងាច​នៅ​ចំណុច​សួន​កុមារ ក្នុងភូមិ​ទី​៤ សង្កាត់ កំពង់ធំ ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ ​ពីបទ​ប្រើ​ហិង្សា​ដោយ​ចេតនា កាប់​យុវជន​ម្នាក់​របួស​ក្បាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​ចំនួន​៣​នាក់​គឺ​១-​ឈ្មោះ មាស ណាវ​ត្តិ ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ មុ​ខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ ថ្នល់​បែក​ឃុំ​ត្រពាំង​ឬ​ស្សី​ ស្រុ​កំពង់ស្វាយ ​ខេត្តកំពង់ធំ​(​គេចខ្លួន​), ២-​ឈ្មោះ បូ ម៉េង​រាជ្យ ភេទ​ប្រុស​ អាយុ​១៦​ឆ្នាំ មុខរបរ​សិស្ស រស់នៅ​ភូមិ ស្ទឹងសែន សង្កា​កំ​ពង់​ក្របៅ ក្រុង​ស្ទឹងសែន​(​ឃាត់ខ្លួន​)​ និង​៣-​ឈ្មោះ រ៉ាត់ ភេទ​ប្រុស​ មុខរបរ​មិន​ពិតប្រាកដ​រស់នៅ​ភូមិ ព្រេន ឃុំ ព្រៃ​គុយ ស្រុក​ស្វាយ ខេត្តកំពង់ធំ ​(​គេចខ្លួន​)។​

    ជនសង្ស័យ​ទាំង ៣ នាក់​នេះ​បាន​ជិះ​ម៉ូតូ​កាប់​ទៅលើ​ជនរងគ្រោះ​ឈ្មោះ ខេង គឹម​សែត ភេទ​ប្រុស អាយុ​១៩ឆ្នាំ​មុខរបរ ធ្វើស្រែ រស់នៅ​ភូមិ​ក្រចាប់ សង្កាត់​អាចារ្យ​លាក់ ក្រុង​ស្ទឹងសែន បណ្តា​ល របួស​លើ​ក្បាល​១​កន្លែង​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​។​

    ក្នុងករណីនេះ ប៉ូលិស​ក្រុង​ស្ទឹងសែន​បាន​ឃាត់​ខ្ជ​ន​ជនសង្ស័យ​ម្នាក់​ឈ្មោះ បូ ម៉េង​រាជ្យ រីឯ​២​នាក់​ទៀត កំពុងធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ខ្លួន​បន្ត៕​

adverise with khmeread