អ្នកបើក​លេងល្បែង​ជល់​មាន់​ឆ្លាត​...​រើសយក​ទីតាំង​ព្រំប្រទល់​៣​ស្រុក​

    កណ្តាល  ៖ ប៉ូលិស​ស្រុក​ពញាឮ នៅ​ព្រឹក​ថ្ងៃទី​០៥​ កុម្ភៈ​ ២០១៧ ​បាន​ចុះទៅពិនិត្យ​ទីតាំង​ភូមិ​សា​ស្ត្រ កន្លែង​ណាត់គ្នា​ជល់​មាន់​ជាក់ស្ដែង​នៅ ចំណុច​ព្រំប្រទល់​៣​ខេត្ត កំពង់ស្ពឺ កំពង់ឆ្នាំង​ និ​ង​ខេត្តកណ្ដាល ហើយ​ជា​ចំណុច ជាប់​ព្រំប្រទល់​៣​ស្រុក​របស់​ខេត្ត​៣។​

    ប៉ូលិស​និយាយថា ឈ្មោះ ​សូ ឆ​ង ភេទ​ប្រុស បើក​ល្បែង​ស៊ីសង​កន្លែង​ជល់​មាន់ នៅ​ចំណុច ដី​ទួល​ក្នុងភូមិ​ត្រពាំង​ចំបក់ ឃុំ​លង្វែក​​ ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង មាន​ចម្ងាយ ១.៥០០ ​ម៉ែត្រ ពី​ព្រំប្រទល់​ភូមិសាស្ត្រ ស្រុក​ពញាឮ​នៅ​ទិស​ខាងជើង មិនមែន​បើក​លេង​នៅក្នុង​ស្រុក​ពញាឮ​ទេ​។ ​ពួកគេ​រើសយក​ទីតាំង​នេះ​លេង​ដោយ​យល់ថា សមត្ថកិច្ច​អាច​នឹង​ឆកល្វែង​មិន​ចាប់អារម្មណ៍។​

    យ៉ាងណាក៏ដោយ អ្នកលេង​ល្បែង​ជល់​មាន់​ជាច្រើន​នាក់​បាន​រត់​អស់ បន្ទាប់ពី​សមត្ថកិច្ច​ចុះទៅ​ដល់៕

adverise with khmeread