ឃាត់​ស្រី​ស្អាត​ម្នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​

    កណ្តាល ៖ ស្រី​ស្អាត​ម្នាក់​ក្នុងចំណោម​បក្ខពួក​២​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​នា​ថ្ងៃទី​០៤ ​កុម្ភៈ ​២០១៧ វេលា​ម៉ោង​៧ ​និង​៣០​នាទី​យប់​នៅ ផ្ទះ​ឈ្មោះ ស្រឿ​ន ចាន់ថន ភូមិ​កោះទៀវ ​"​ខ​" ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់​គឺ​១-​ឈ្មោះ ទី នី​កា ភេទ​ស្រី អាយុ១៧​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​ភូមិ​កោះទៀវ "​ខ​" ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ នារី​បម្រើ​ខារ៉ាអូខេ (​ឃាត់ខ្លួន​) និង​២-​ឈ្មោះ ស្រឿ​ន ចាន់ថន ភេទ​ប្រុស អាយុ​២៤ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​កោះទៀវ ​"​ខ​" ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល មុខរបរ កសិករ (​រត់គេចខ្លួន​)​។​

    វត្ថុតាង​ចាប់យក ១-​ម្សៅក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​ (​ម៉ា​ទឹកកក Ice) ០៦​កញ្ចប់​តូច​, ២-​ទូរស័ព្ទដៃ​០៣​គ្រឿង​, ៣-​ឧបករណ៍​កែច្នៃ សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​, ៤-​កាបូបដៃ​០១ និង​ប្រាក់រៀល​ចំនួន ១៤.២០០​ រៀល​ និង​៥-​កញ្ចប់​បារី ហ្វី​ន​ ០១ ។​

    ប៉ូលិស​បន្តថា កាលពី​ពេលវេលា​កើតហេតុ​ខាងលើ សមត្ថកិច្ច​ជំនាញ​ស្រុក​កោះធំ បាន​ចល័ត​ល្បាត​ក្នុងភូមិ​សាស្ដ្រ​ខ្លួន​គ្រប់គ្រង បានទទួល​ព័ត៌មាន​ថា មានការ​លក់ និង​ចែកចាយ​គ្រឿង​យ៉ាងសកម្ម​នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ស្រឿ​ន ចាន់ថន  ក្នុងភូមិ​កោះទៀវ ​"​ខ​"​ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល។​

    បន្ទាប់មក​សមត្ថកិច្ច​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​សំពៅ​ពូន ចុះ​ដល់​ចំណុចកើតហេតុ​ខាងលើ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ឈ្មោះ ទី នី​កា ភេទ​ស្រី រួច​ត្រួតពិនិត្យ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ០៦​ កញ្ចប់​តូច​នៅក្នុង​កញ្ចប់​បារី​ហ្វី​ន នៅ​ខាងលើ​ផ្ទះ ក្បែរ​ខ្លួន​ជនសង្ស័យ និង​សម្ភារៈ កែច្នៃ​សម្រាប់ ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន នៅក្នុង​ផ្ទះ​នោះ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ស្រឿ​ន ចាន់ថន បាន​រត់​គេចខ្លួនបាត់។​

    បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ដូច​បាន​ចាប់យក​ខាងលើ ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​ប៉ូលិស​ស្រុក​កោះធំ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

adverise with khmeread