ឃាត់​អ្នក​ជល់​មាន់​៤​នាក់​, ​ជាមួយ​មាន់​ជល់​៤​ក្បាល​

    កណ្តាល ៖ ប៉ូលិស​ស្រុក​អង្គស្នួល​បាន​បើក​កិច្ច​ប្រតិ​ប​តិ្ត​ការបង្ក្រាប​មុខសញ្ញា​លេងល្បែង​ស៊ីស​ង​​បញ្ជល់មាន់ កាលពី​ថៃ្ង​ទី​០៤​​​ កុម្ភៈ​២០១៧ វេលា​ម៉ោង​២​និង​៣០​នាទី រសៀល​នៅ​ចំណុច​ផ្ទះ​ឈ្មោះ ឃូ លី​ហួរ ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​ ខេត្តកណ្តាល​ ដោយ​ឃាត់​បាន​ជនល្មើស​០៤​នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ១.​ឈ្មោះ ​ឃូ លី​ហួរ​ ភេទ​ប្រុស ​អាយុ​២៥​ឆ្នាំ​ ជន​​ជាតិ​ខែ្មរ​មុខរបរ​កសិករ​នៅ​ភូមិ​ចុង​បង្គោល ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​ (​ម្ចាស់​ទីតាំង​), ២.​ឈ្មោះ​ ​សុខ ហុយ ភេទ​ប្រុស​ អាយុ​៣០​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​ជាង​ម៉ូតូ​នៅ​ភូមិ​បែក​ចាន​ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​, ៣.​ឈ្មោះ ​សែម ស៊ុន​ណា​រិ​ទ្ធ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ ​ជនជាតិ​ខែ្មរ​មុ​ខរបរ បើកបរ នៅ​ភូមិ​ទួលគោក​ សង្កាត់​ទួលសង្កែ ខណ្ឌឫស្សីកែវ ​រាជធានី ​និង​៤.​ឈ្មោះ​ ក្រា​ញ់ ឡង់ឌី ភេទ​ប្រុស​ អាយុ​២៤​ឆ្នាំ​ ជនជាតិខ្មែរ​មុខរបរ​សិស្ស​នៅ ភូមិ​បូរី​កម្មករ ​ឃុំ​បែក​ចាន​ ស្រុក​អង្គស្នួល ខេត្តកណ្តាល​។​

    វត្ថុតាង​ចាប់យក មាន់ ០៤​ក្បាល (​ងាប់​០១), ​ទូរស័ព្ទដៃ​​ ០៥ ​គ្រឿង (ម៉ាក​សាំ​សុង​ ០២ ​គ្រឿង, ម៉ា​កអិល​ជី​ ០១ ​គ្រឿង​, ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ​០១​គ្រឿង​ និង​ម៉ាក​ណូគា​ចុច​ពិល​០១​គ្រឿង​),​ ជញ្ជី​ង​ថ្លឹង​ចំនួន​០១,​ ស្កុ​តរុំ​ខ្នាយ​ប្រើ​រួច​០៣​ដុំ​, ​ម៉ូតូ​០៥​គ្រឿង ​(​គុប​ជ្រុង​០២​គ្រឿង​,​ សេ​១២៥ ពីរ​គ្រឿ​ង​, ​វ៉េវ​០១​គ្រឿង​)​។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ​កម្លាំង​ប៉ូលិស​ស្រុក​សហការ​ជាមួយ​ប៉ុស្តិ៍​បែក​ចាន​បានទទួល​ព័ត៌មាន​ថា​មានមុខ​សញ្ញា​កំពុង​បញ្ជល់មាន់​ហើយក៏​ចុះទៅ​បង្ក្រាប​ឃាត់ខ្លួន​ និង​វត្ថុតាង​ខាងលើ​។​

    តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស​ឈ្មោះ​ ឃូ លី​ហួ ​ជា​ម្ចាស់ផ្ទះ ឆ្លើយថា​ខ្លួន​ជា​អ្នក​ទូរស័ព្ទ​ហៅ​​​មិត្ត​ភ័​ក្ត មកលេង​បញ្ជល់មាន់​។ ​ពេល​ជល់បាន​០១​គូ​ដាក់​លុយ​២៤​ម៉ឺ​ន​រៀល ត្រូវបាន​សម​ត្ថកិច្ច​ទៅដល់​ហើយ​ឃាត់ខ្លួន​តែម្តង​។​ ប​ច្ចុប្បន្ន​ជនល្មើស​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ស្រុក​អង្គស្នួល​ ដើម្បី​បន្ត​នីតិវិធី​៕

adverise with khmeread