adverise with khmeread 1

Mark Zuckerberg បង្ហាញ​រូបភាព​កូន​សំណព្វ​របស់ខ្លួន Maxima ហែល​ទឹកជា​លើកដំបូង​

​លោក Mark Zuckerberg  បាន​បណ្តោយ​កូនស្រី​ដែល​ទើបតែ​ប្រសូត្រ​នាពេល​ថ្មីៗ​នេះ​របស់គាត់​ឲ្យ​អណ្តែត​លើទឹក​ដោយ​គ្មាន​បញ្ហា​អ្វី​ទាំងអស់​។​

​អ្នក​រកឃើញ​ប្រព័ន្ធ​បណ្តាញ​សង្គម Facebook និង​នាយក​ប្រតិ​ប​ត្ត​រូប​វ័យក្មេង​រូបនេះ បាន​បង្ហោះ​រូបថត​មួយ​សន្លឹក​របស់​កូនស្រី​ដែលមាន​អាយុ​ទើបតែ​ពីរ​ខែ​របស់លោក​អណ្តែត​លើទឹក​យ៉ាង​ស្ងប់ស្ងាត់ ខណៈ​ឪពុក​ដែលជា​មហាសេដ្ឋី​វ័យក្មេង​រូបនេះ​យកដៃ​ត្រកង​បី​ពីក្រោយ​ក្បាល​របស់​នាង​តូច ហើយ​គាត់​បាន​សម្លឹង​ទៅកាន់​ក្រសែភ្នែក​របស់​នាង​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់​យ៉ាងខ្លាំង​។​

​គាត់​បាន​សរសេរ​ពាក្យ​ពេចន៍​ទៅលើ​រូបថត​នោះ​ថា "Max ហែល​ទឹកជា​លើកដំបូង នាង​ស្រលាញ់​ការ​ហែល​ទឹក​"​។​

​គ្មានអ្វី​គួរឱ្យ​សង្ស័យ​ទេ​ដែលថា​លោក Zuck ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​កូនស្រី​តូច​របស់គាត់​ខ្លាំង​រហូតដល់​ថ្នាក់​គាត់ និង​លោកស្រី Priscilla ប្តេជ្ញា​ប្រគល់​ទ្រព្យសម្បត្តិ​ពួកគេ​ចំនួន ៩៩ ភាគរយ​ស្មើនឹង ៤៦ ពាន់​លាន​ដុល្លារ​ទៅ​ផ្នែក​សប្បុរសធម៌​។  

​មុនពេល​ដែល​នាង​បានចាប់កំណើត ប្តី​ប្រពន្ធ​ទាំងពីរ​រូបនេះ​បាន​ចំណាយពេល​ថត​វីដេអូ​ជា​សំណុំ​ឯកសារ​មួយ ដោយបាន​សន្យាថា​នឹង​ខិតខំ​ប្រឹងប្រែង​ព្យាយាម​ដើម្បី​ធ្វើ​ឲ្យ​ពិភពលោក​ជា​កន្លែង​មួយ​ដែលមាន​ភាពល្អប្រសើរ សម្រាប់​នាង រួមទាំង​កុមារ​ដទៃទៀត​៕

 

 

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់