បុរស​ជនជាតិ​អ៊ីតាលី​អុកឡុក​ពេញ​ក្រុង​កំពត​ត្រូវ​ប៉ូលិស​ឃាត់ខ្លួន​

    កំពត ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​អន្តោប្រវេសន៍​ខេត្ត បាន​ឃាត់ខ្លួន​ជនបរទេស​ម្នាក់​ដើរ​អុក​ឡក​ពេញ​ក្រុង​កំពត​នៅ​ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ​២០១៧ រួច​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ចាត់ការ​តាម​នីតិវិធី។​

    ប៉ូលិស​និយាយថា ជនបរទេស​ឈ្មោះ FABIO GIAGNONI ភេទ​ប្រុស អាយុ៣០​ឆ្នាំ សញ្ជាតិ​អ៊ីតាលី មិនបាន​យក​លិខិតឆ្លងដែន​មក​តាម​ខ្លួន​ទេ មុខរបរ​ទេសចរណ៍ ទីកន្លែង​ស្នាក់នៅ​ពុំ​ពិតប្រាកដ។​

    មូលហេតុ​នៃ​ការឃាត់ខ្លួន​គឺ​បណ្តាលមកពី ជនបរទេស​រូបនេះ​បាន​បង្ក​ការអុកឡុក​ធ្វើឱ្យ​ភ័យខ្លាច​ដល់​អ្នកដទៃ រំខាន​ដល់ផ្ទះ​សំណាក់ និង​ទីសាធារណៈ។

    បច្ចុប្បន្ន​ជនបរទេស​រូបនេះ​ត្រូវបាន​បញ្ជូនទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ដើម្បី​អនុវត្ត​ទៅតាម​នីតិវិធី​ច្បាប់៕

adverise with khmeread