ឃាត់ខ្លួន​អ្នកបើកបរ​រថយន្តក្រុង​របស់​ក្រុមហ៊ុន ថោង ស៊ី​ង ​ម្នាក់​បើក​បុក​ម៉ូតូ​ស្លាប់​ស្ត្រី​ម្នាក់

    សៀមរាប ៖ រថយន្តក្រុង​របស់​ក្រុមហ៊ុន ថោង ស៊ី​ង បើកបរ​ក្នុង​ល្បឿន​យ៉ាង​លឿន​ដល់ទី​ប្រជុំ​ជន​មិនបាន​បង្អង់​ជើង​ ក៏​ជ្រុល​ចង្កូត​ទៅ បុក​ម៉ូតូ​ពេញទំហឹង​បណ្តាលឱ្យមាន​មនុស្ស​ម្នាក់​ស្លា​ប់ ខណៈ​បញ្ជូន​ដល់​មន្ទីរពេទ្យ រីឯ​អ្នកបើក​រថយន្តក្រុង​ត្រូវ​កម្លាំង​ប៉ូលិស​ចាប់​ឃាត់ខ្លួន​បាន​ភ្លាមៗ​។​

​    ករណីនេះ បង្កឱ្យមាន​ការកកស្ទះ​ចរាចរណ៍​មួយសន្ទុះ ដោយសារ​មាន​មនុស្ស​យ៉ាងច្រើន​បាន​ឈប់​មើល​នៅមុខ​ផ្សារ​ដំ​ដែក ក្នុងស្រុក​សូទ្រនិគម​។​

    គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​ថ្ងៃទី០៤ ខែ កុម្ភៈ ឆ្នាំ​២០១៧ ស្ថិតនៅលើ​កំណា​ត់ ផ្លូវ ជាតិ​លេខ​៦ ចំនុច​មុខ​ផ្សារ​ដំ​ដែក ភូមិដំដែក​ ឃុំ​ដំ​ដែក ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

    ប៉ូលិស​ចរាចរណ៍​ខេត្តសៀមរាប​បានឱ្យដឹង​ថា នៅវេលា​ម៉ោង​២​រសៀល​ថ្ងៃទី​៥ ខែកុម្ភៈ ឆ្នាំ​២០​១​៧​នេះ​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នេះ​បាន​កើតឡើង​រវាង រថយន្ត ក្រុងរបស់​ក្រុមហ៊ុន ថោង ស៊ី​ង ដឹក​អ្នកដំណើរ បាន​បើក​ក្នុង​ល្បឿន​យ៉ាង​លឿន ពី​លិចទៅ​កើត។​

    មកដល់​ចំណុចកើតហេតុ បាន​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ សេ ១០០ ពណ៌​ក្រហម ពាក់​ស្លាក​លេ​ខ សៀមរាប 1E-7584 បើកបរ​ស្រប​ទិស​គ្នា បម្រុង​បត់​ឆ្វេង មិនបាន​មើលមុខ​ក្រោយ បណ្តា​ល​ឱ្យ​រថយន្តក្រុង បុក​ស្លាប់ ខណៈ​បញ្ជូន​ទៅដល់​ក្នុង​មន្ទីរពេទ្យ​។​

    ប៉ូលិស​បន្តថា ជនរងគ្រោះ​មានឈ្មោះ ភុ​ត សារឿន ភេទ​ស្រី អាយុ៤២​ឆ្នាំ រស់នៅ​ភូមិ​ស្វាយជ្រុំ ឃុំ​សំរោង ស្រុក​សូទ្រនិគម ខេត្តសៀមរាប​។​

    ចំណែក អ្នកបើកបរ​រថយន្ត​ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នោះ​មានឈ្មោះ ចែត គាំង ភេទ​ប្រុស អាយុ៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ស្លែង ឃុំ ដំណាក់​កន្ទួត​ខាងជើង ស្រុក​កំពង់ត្រាច ខេត្តកំពត បើកបរ​រថយន្ត​ម៉ាក ហ៊ី យ៉ាន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 3A: 3468​។​

    បច្ចុប្បន្ន​រថយន្តក្រុង​របស់​ក្រុមហ៊ុន ថោង ស៊ី​ង ដឹក​អ្នកដំណើរ និង​អ្នកបើកបរ និង​ម៉ូតូ​ជ​ន​រងគ្រោះ ត្រូវបាន កម្លាំង​ប៉ូលិស​ជំនាញ​បាន​បញ្ជូនទៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក នៃ​ស្ន​ងការដ្ឋាន​នគរបាល​ខេត្ត ដើម្បី​រង់ចាំ​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕

adverise with khmeread