ដូណាល់ ត្រាំ ណែនាំឱ្យបុគ្គលិកស្រី ជាពិសេសប៉ូលិសស្រីស្លៀកពាក់ឱ្យដូចស្រី ព្រោះគាត់មើលមិនចូលភ្នែកទេ! ប៉ូលិសស្រីម្នាក់នេះសំពងមួយម៉ាត់វិញ ត្រាំស្ទើរក្អួតឈាម

    ​វា​ហាក់ដូចជា​លោក​ប្រធានាធិបតី ដូ​ណា​ល់​ត្រាំ មាន​ស្តង់ដា​រស់នៅ​ខ្ពស់​នៅពេល​និយាយ​ទៅដល់​របៀប​ដែល​កូនចៅ​របស់គាត់​ស្លៀកពាក់​។​

​    ​កាលពីពេល​ថ្មីៗ​នេះ​មានការ​រាយការណ៍​ថា លោក​ត្រាំ​តម្រូវឱ្យ​មន្ត្រី​ស្ត្រី​ក្រោម​ឱវាទ​របស់គាត់​ឱ្យ​ស្លៀកពាក់​ដូចជា​ស្ត្រី ដែល​ការតម្រូវ​នេះ​បាន​បង្កឱ្យមាន​ការប្រឆាំង​នៅលើ​បណ្តាញ​សង្គម​ដោយ​ស្ត្រី​ជាច្រើន​បាន​បង្ហោះ​រូបភាព​ផ្ចាញ់ផ្ចាល់​នឹង​លោក​ត្រាំ​។​

​    ​យោងតាម​អតីត​អ្នកធ្វើការ​អំឡុង​យុទ្ធនាការ​ស្វែងរក​សន្លឹក​ឆ្នោត​ឱ្យ​លោក​ត្រាំ ដែល​ដកស្រង់​ដោយ​វេ​ប​សាយ Axios បានឱ្យដឹងថា លោក​ប្រធានាធិបតី​ចង់ឱ្យ​បុរសៗ​ដែល​ធ្វើ​ការឱ្យ​គាត់​ពាក់​ក្រវ៉ា​ត់ក និង​ស្ត្រី​ស្លៀកពាក់​បាន​សមរម្យ​។​

​    ​សារព័ត៌មាន​នេះ​បាន​រាយការណ៍​ទៀតថា ឯកសណ្ឋាន​ទូទៅ​អាច​ពាក់បាន​មិន​អី​ទេ ប៉ុន្តែ​ប្រសិនបើ​បុគ្គលិក​ស្រី​ស្លៀកខោ ពួកគេ​ត្រូវតែ "​មើលទៅ​ស្អាតបាត និង​មាន​សណ្តាប់ធ្នាប់​"​។​

​    ​ក្រោយ​មាន​ដំណឹង​បែបនេះ មន្ត្រីប៉ូលិស​ស្រី​ឈ្មោះ Elizabeth Rooney មកពី​ទីក្រុង​បូ​ស្តុ​ន បាន​បង្ហោះ​រូបភាព​របស់គាត់​ជាមួយ​ឯកសណ្ឋាន​ដើម្បី​ចង់បង្ហាញ​ការមិន​ពេញចិត្ត​នឹង​ការណែនាំ​របស់លោក​ត្រាំ​។​

​    ​គាត់​បាន​ប្រាប់ BBC យ៉ាង​ដូច្នេះ​ថា "​ខ្ញុំ​នឹង​ចាប់ផ្តើម​ស្លៀកពាក់​ដូច​ស្ត្រី នៅពេល​គាត់​ចាប់ផ្តើម​ធ្វើ​ចរិត​ឱ្យ​ដូច​ប្រធានាធិបតី​។ ខ្ញុំ​មាន​អារម្មណ៍​ថា មតិ​របស់គាត់​ដែលថា​ស្ត្រី​គួរ​ស្លៀកពាក់​ដូច​ស្ត្រី​គឺ​បង្ហាញ​ការ​ស្អប់​មកកាន់​ស្ត្រី​និង​មិន​ដូចជា​ប្រធានាធិបតី​ទេ​។ រាល់​ព្រឹក​នៅពេល​ខ្ញុំ​ភ្ញាក់ឡើង ខ្ញុំ​ស្លៀកពាក់​ជាមួយ​មោទនភាព កិត្តិយស​និង​សេរីភាព​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត