វិធី​ធម្មជាតិ​ទាំង ៤ នេះ អនុវត្ត​រួច​មិនចាំបាច់​ទៅ​ខាត់​ធ្មេញ​ឱ្យ​ស​នាំ​តែ​អស់​លុយ​ទេ​!

    ​គ្មាន​នរណាម្នាក់​ចង់បា​ន​ធ្មេញ​លឿង​នោះទេ ព្រោះ​ញញឹម​ដាក់​គេឯង​អាច​បាក់​សម្រស់​របស់​យើង​។ មាន​កត្តា​មួយចំនួន​ដែល​ធ្វើឱ្យ​ធ្មេញ​លឿង ហើយ​វា​កើតចេញ​ទម្លាប់​អាក្រក់​របស់​អ្នក​។ យ៉ាងណាមិញ អ្នក​បាន​សាកល្បង​ថ្នាំដុសធ្មេញ​ជាច្រើន​ប្រភេទ ប៉ុន្ដែ​មិន​ពូកែ​ស័ក្តិ​សិទ្ធ​ដូច​ការ​ផ្សព្វ​របស់​ទូរទស្សន៍​ទេ​។ លោកអ្នក​អាច​សាកល្បង​វិធី​មួយចំនួន​ខាងក្រោម​នេះ ប្រសិនបើ​ប្រើ​វិធី​ផ្សេង​គ្មាន​ប្រសិទ្ធភាព​។​

​    ​១. គ្រាប់​ផ្លែឈើ​
​    ​គ្រាប់​ផ្លែឈើ​ទាំងអស់​គឺ​សម្បូរ​ទៅដោយ​ប្រូតេអ៊ីន និង​ខា្ល​ញ់​សុខភាព ដែល​ល្អ​សម្រាប់​រាងកាយ​។ ប្រសិនបើ​អ្នក​ឧស្សាហ៍​បរិភោគ​ពពួក​គ្រាប់​ទាំងអស់នេះ អ្នក​អាចយ​កវា​មក​ត្រដុស​ធ្មេញ​របស់​អ្នក​ឱ្យ​សបាន កុំ​បោះចោល​ឱ្យសោះ​។​

​    ​២. ប្រេងដូង​
​    ​ប្រេងដូង​មិន​ត្រឹមតែ​ល្អ​សម្រាប់​ស្បែក​ប៉ុណ្ណោះ​ទេ វា​ល្អ​សម្រាប់​ធ្មេញ​និង​អញ្ចាញ​ផងដែរ​។ ខ្ពុ​ល​មាត់​ជាមួយនឹង​ប្រេងដូង រយៈពេល ២០ នាទី បន្ទាប់ពី​ដុសធ្មេញ​រួច​។​

​    ​៣. ទឹកខ្មេះ​ប៉ោម​
​    ​ទឹកខ្មេះ​ប៉ោម​ក៏មាន​តួនាទី​ធ្វើឱ្យ​ធ្មេញ​ស​ផងដែរ​។ បន្ទាប់ពី​ដុសធ្មេញ​រួច យក​សំឡី ឬ​ក្រណាត់​ស្អាត​ជ្រលក់​ទឹកខ្មេះ​ប៉ោម រួច​ត្រដុស​ធ្មេញ​ថ្នមៗ​បំផុត រួច​សឹម​ខ្ពុរមាត់​ជាមួយនឹង​ទឹក​ធម្មតា​ចេញ​។​

​    ​៤. អំពិល​ខ្ចី​
​    ​អំពិល​ខ្ចី​ក៏​ជួយ​ធ្វើឱ្យ​ធ្មេញ​ស​តាមបែប​ធម្មជាតិ​ដែរ​។ លោកអ្នក​គ្រាន់តែ​យក​សាច់​អំពិល​ខ្ចី​ត្រដុស​ធ្មេញ​ចុះឡើង​នឹង​ទទួលបាន​ធ្មេញ​ស​មិន​នឹកស្មាន​ដល់​៕

adverise with khmeread

អ្នកនឹងចូលចិត្ត