ការទទួលទានផ្លែគូលែនច្រើនពេក អាចសម្លាប់មនុស្សបាន! នេះជាការបកស្រាយមូលហេតុពីអ្នកជំនាញ

    ​ផ្លែ​គូលែន​គឺជា​ផ្លែឈើ​តំបន់​ត្រូ​ពិ​ក​ដ៏​ឈ្ងុយឆ្ងាញ់ ដែល​អាច​សម្លាប់​មនុស្ស​ស្ងាត់​ដោយ​មិនដឹង​ខ្លួន​។ យោងតាម​ការស្រាវជ្រាវ​បាន​រកឃើញ​ការពិត​មួយ​អំពី​ភាព​អសកម្ម​របស់​ផ្លែឈើ​មួយ​នេះ​។ ហើយ​ការស្រាវជ្រាវ​នេះ​រកឃើញ​នៅ​ប្រទេស​ឥណ្ឌា នៅពេល​មាន​មនុស្ស​ស្លាប់​ដោយ​អត់​ដឹង​មូលហេតុ​។​

​    ​រៀងរាល់ឆ្នាំ មាន​ជំងឺ​វាយប្រហារ​ទៅលើ​ក្មេង​ក្រីក្រ ដែល​រស់នៅក្នុង​ទីក្រុង Muzzafarpur ប្រទេស​ឥណ្ឌា​។ នៅក្នុង​តំបន់ Bihar មាន​ក្មេងៗ​ច្រើនជាង ១០០ នាក់​បាន​ទទួលរង​ជំងឺ​អា​ថ៍កំ​បាំង​មួយ ក្នុងនោះ​មាន​ប្រកាច់ និង​បាត់បង់​ស្មារតី​ភ្លាមៗ​តែម្ដង ហើយ​បីនាក់​ក្នុងចំណោម ១០០ នាក់​គឺ​បាន​ស្លាប់​។​

​    ​អ្នកស្រាវជ្រាវ​បាន​រកឃើញថា ជំងឺ​អា​ថ៍កំ​បាំង​នេះ​បណ្ដាលមកពី​ការទទួល​ទាន​ផ្លែ​គូលែន​ច្រើនពេក នៅពេល​ពោះ​ទទេ​។ នៅពេល​ទទួល​ផ្លែ​គូលែន​ពេល​ពោះ​ទទេ ផ្លែឈើ​នេះ​មាន​ផ្ទុក​អាមីណូអាស៊ីត ដែល​អាច​បញ្ចុះ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម ធ្វើឱ្យ​ក្មេងៗ​សន្លប់​បាត់ស្មារតី​តែម្ដង​។​

​    ​ការស្រាវជ្រាវ​ត្រូវបាន​រកឃើញ​ដោយ​គ្រប់គ្រង​ជំងឺ​អាមេរិក និង មជ្ឈមណ្ឌល​គ្រប់គ្រង​ជំងឺ​ជាតិ​ឥណ្ឌា​៕

adverise with khmeread

អ្នកនឹងចូលចិត្ត