ដើម្បី​រស់​បានយូរ​ឆ្នាំ អ្នក​កើត​ជំងឺ​ទឹកនោមផ្អែម​គួរ​កែ​ទម្លាប់​រស់នៅ​តាម​វិធី​ទាំងនេះ​

    ​ជំងឺ​ទឹកនោមផ្អែម​កើតឡើង​នៅពេល​លំពែង​លែង​ផលិត​ជាតិ​ស្ករ ឬ​កោសិកា​រាងកាយ​លែង​ឆ្លើយតប​នឹង​ជាតិ​ស្ករ​តទៅទៀត​។ ជា​លទ្ធផល ការ​លើស​ជាតិ​ស្ករ​ក្នុង​ឈាម​នឹង​បណ្ដាលឱ្យ​នោម​ញឹក ភ្នែក​ព្រិល ឡើង​ទម្ងន់ ស្រេកទឹក​ហួសប្រមាណ ឬ ឃ្លាន របួស​មិនជា ស្ពឹក​ដៃជើង និង​ខូច​មុខងារ​ផ្លូវភេទ​។​

​    ​អ្នក​ដែល​កើត​ជំងឺ​ទឹកនោមផ្អែម​ធ្ងន់ធ្ងរ​អាចមាន​ជីវិត​ផូរផង់​បាន ប្រសិនបើ​អ្នក​អាច​ផ្លាស់ប្ដូរ​ទម្លាប់​រស់នៅ​ដូចខាងក្រោម​នេះ​។​

​    ​១. បង្កើន​ការធ្វើ​លំ​ហាត់ប្រាណ​
​    ​គ្រាន់តែ​ដើរ ៣០ នាទី​រៀងរាល់​ព្រឹក​ក៏​អាចជួយ​កាត់បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ដែរ​។​

​    ​២. គ្រប់គ្រង​ទម្ងន់​របស់​អ្នក​ឱ្យ​បានល្អ​
​    ​ការគ្រប់គ្រង​ទម្ងន់​គឺជា​រឿង​សំខាន់​ណាស់ វា​ទាក់ទង​នឹង​ចំណង់​អាហារ និង​ជម្រើស​អាហារ​ត្រឹមត្រូវ ហើយ​មិនត្រូវ​ទទួលទាន​ជាតិ​ស្ករ​នោះទេ​។​

​    ​៣. ជម្រើស​អាហារ​សម្រាប់​អ្នក​កើត​ទឹកនោមផ្អែម​
​    ​អាហារ​ទាំងនោះ​រួមមាន វីតាមីន ជាតិ​រ៉ែ ជាតិ​សរសៃ និង​ធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ដូចជា ផ្លែ​ប៉ោម ផ្លែ​បឺ​រ ពពួក​ណ្ដែ​កបាយ ខាត់ណា​ខៀវ ការ៉ុត ត្រី ខ្ទឹមស ឪឡឹក ពពួក​គ្រាប់​ធុញ្ញ​ជាតិ ពពួក​ស្រូវ​សាលី សណ្ដែកសៀង តែ ស្ពៃ​ស្ពី​ណា​ច់ ដំឡូងបារាំង និង​យ៉ា​អួ​។​

​    ​៤. ត្រូវមាន​ជាតិ​ទឹក​គ្រប់គ្រាន់​
​    ​ពិសា​ទឹក​គឺជា​រឿង​សំខាន់ សម្រាប់​អ្នក​ទឹកនោមផ្អែម​៕

adverise with khmeread

អ្នកនឹងចូលចិត្ត