1

Liverpool ត្រៀម​តម្លើងថ្លៃ​ដើម្បី​ទាក់​ឱ្យបាន​ខ្សែបម្រើ​របស់​ក្រុម Shakhtar Donetsk

​គោលដៅ​របស់​ក្រុម Liverpool កីឡាករ Alex Teixeira បាន​ប្រាប់​ក្រុម Shakhtar Donetsk ថា​រូបគេ​ចង់​ចាកចេញ​ក្នុង​ខែមករា​នេះ ស្រប​ពេលដែល​ក្រុង​ហង្ស​ក្រហម​កំពុង​ត្រៀម​តម្លើង​តម្លៃ​ដល់​ទៅ ២៤,៥ លាន​ផោន​សម្រាប់​កីឡាករ​សញ្ជាតិ​ប្រេ​ស៊ី​ល​រូបនេះ​។​

​ក្រុម Chelsea និង Bayern Munich ក៏​ចាប់អារម្មណ៍​ចំពោះ​កីឡាករ​វ័យ ២៦ ឆ្នាំ​រូបនេះ​ដែរ ដែល​ឥឡូវ​រូបគេ​កំពុង​សម្រាក​ព្យាបាល​របួស​សរសៃពួរ​។​

Teixeira បាន​ប្រាប់​កាសែត​របស់​ប្រេ​ស៊ី​ល Globo ថា "​ខ្ញុំ​ចង់​ចាកចេញ​ក្នុងអំឡុង​ការដោះដូរ​នេះ ហើយ​ខ្ញុំ​បាន​ប្រាប់​ក្លឹប​ពី​រឿងនេះ​ដែរ​។ ពួកគេ​បានទទួល​ការស្នើ​ទិញ​យ៉ាង​ល្អ ហើយ​ការងារ​នេះ​កំពុងដំណើរការ​។ ប៉ុន្តែ​ប្រសិនបើ​ខ្ញុំ​មិនអាច​ចាកចេញ​ក្នុង​ខែ​នេះ ក៏​ខ្ញុំ​នៅតែ​នឹង​ចាកចេញ​ក្នុង​រដូវក្តៅ​ខាងមុខ​ដដែល​"​។​

​គាត់​បាន​បន្តទៀតថា "​បន្ទាប់ពី​ចំណាយពេល​ប្រាំ​មួយឆ្នាំ​នៅក្នុង​ទ្វីបអឺរ៉ុប​និង​ក្លឹប Shakhtar យើង​ត្រៀម​រួចរាល់​ហើយ​ដើម្បី​ផ្លាស់ប្តូរ ហើយ​ខ្ញុំ​បាន​និយាយ​ជាមួយនឹង​ប្រពន្ធ​និង​កូនស្រី​របស់ខ្ញុំ​ផងដែរ​។ នេះ​ជា​បំណង​របស់ខ្ញុំ​ដែល​ចង់​លេង​ក្នុង​លី​ក​ធំៗ ហើយ​ខ្ញុំ​ដឹងថា លី​ក​ក្នុងប្រទេស​អង់គ្លេស​គឺ​ពិតជា​ខ្លាំង​"៕

 

ប្រភព៖ ដេលីមែល

មតិយោបល់