អតីតស្តេចស្កុតឡែនយកទារកពីរនាក់ឱ្យស្ត្រីគជួយមើលលើកោះបោះបង់ចោល ដើម្បីពិសោធន៍មើល តើក្មេងចេះនិយាយឬអត់! ប៉ុន្មានឆ្នាំក្រោយទ្រង់យាងម្តងទៀត...ព្រះអង្គក៏ស្រឡាំងកាំង

    ​កោះ​បោះបង់ចោល​ឈ្មោះ "Inchkeith" មាន​ទីតាំងនៅ​ដៃសមុទ្រ "Firth of Forth" ប្រទេស​ស្កុ​តឡែ​ន​។ យោងតាម​ប្រវត្តិសាស្ត្រ​បានឱ្យដឹងថា មនុស្ស​បានរស់នៅ​លើ​កោះ​នេះ​ម្តងម្កាល​ប៉ុណ្ណោះ​កាលពី​ប៉ុន្មាន​សតវត្សរ៍​មុន​។ កោះ​នេះ​ក៏​ជាទី​តាំង​ដ៏​ចម្លែក​មួយ​សម្រាប់​ការពិសោធន៍​ភាសា​ផងដែរ​។​

​    ​នៅក្នុង​អត្ថបទ "Urban Ghosts" អ្នកស្រី Alice McGurran បានសរសេរថា "​ទីនេះ​ធ្លាប់ជា​កោះ​ដ៏​សំខាន់​មួយ​សម្រាប់​ទីតាំង​យុទ្ធសាស្ត្រ​និង​យោធា ហើយដោយ​ហេតុនេះហើយ កោះ​នេះ​រង​ការវាយប្រហារ​ជាច្រើន​ដង​ចាប់ពី​សតវត្សរ៍​ទី ១៤ ដែល​ដំបូង​គឺ​អំឡុង​សង្គ្រាម​ស្កុ​តឡែ​ន​ដើម្បី​ឯករាជ្យភាព រហូតដល់​ង្គ្រា​ម​លោក​ទី​ពីរ​"​។​

​    ​កោះ​នេះ​ក៏​ធ្លាប់​ប្រើប្រាស់​ដើម្បី​ធ្វើជា​ទីតាំង​សម្រាប់​ដាក់​មនុស្ស​ដែលមាន​ជំងឺ​មិនអាច​ព្យាបាល​បាន​ផងដែរ​។​

​    ​យ៉ាងណាក្តី ក្នុង​ឆ្នាំ ១៤៤៣ ស្តេច​ជែ​ម​ទី​បួន ដែល​ធ្លាប់ជា​ស្តេច​ប្រទេស​ស្កុ​តឡែ​ន បានសម្រេច​ចិត្ត​ធ្វើការ​ពិសោធន៍​មួយ​។ ស្តេច​អង្គ​នេះ​ត្រូវបាន​ស្គាល់​ចំពោះ​ការចាប់អារម្មណ៍​នឹង​ការយល់ដឹង​ផ្នែក​វិទ្យាសាស្ត្រ​។ អ៊ីចឹង​ដោយសារ​ចំណង់​ចំណូលចិត្ត​បែបនេះហើយ​ទើប​ទ្រង់​ចង់ដឹងថា​តើ​ប្រសិនបើ​ទារក ដែល​មិន​ត្រូវបាន​បង្រៀន​ឱ្យ​និយាយ អាច​វិវឌ្ឍន៍​ជំនាញ​ភាសា​ដោយ​ខ្លួនឯង​ឬ​យ៉ាងណា​។​

​    ​ដោយហេតុ​នេះហើយ​ទើប​ទ្រង់​បាន​បញ្ជា​ឱ្យគេ​និរទេស​ទារក​ពីរ​នាក់​ទៅ​កោះ "Inchkeith" ជាមួយ​ស្ត្រី​គម្នាក់​ដើម្បី​ធ្វើជា​អ្នក​មើលថែ​ក្មេង​ទាំងពីរ​។ ទ្រឹស្តី​របស់​ស្តេច​ជែ​ម​ទី​បួន​គឺថា ទារក​នឹង​នៅតែ​អាច​វិវឌ្ឍន៍​ភាសា​បាន​ដដែល ព្រោះ​ទ្រង់​ជឿថា ព្រះ​នឹង​ផ្តល់​ភាសា​ដល់​ពួកគេ​ដោយ​ស្វ័យប្រវត្តិ​។​

​    ​រាជប្រវត្តិ​វិទូ​បាន​និយាយថា ទារក​ទាំង​ពីរបាន​ទុកចោល​នៅលើ​កោះ​នោះ​អស់​ជាច្រើន​ឆ្នាំ​។ ហើយ​ជាច្រើន​ឆ្នាំ​ក្រោយមក ស្តេច​ជែ​ម​ទី​បួន​បាន​យាង​មក​ពិនិត្យ​ក្មេង​ទាំងពីរ​។ ទោះយ៉ាងណា ទ្រង់​ខក​ព្រះទ័យ​ជាខ្លាំង​នៅពេល​ក្មេងៗ​មិនចេះ​និយាយ​ទាល់តែសោះ​។ ក្មេងៗ​បានត្រឹមតែ​ធ្វើ​សញ្ញា​ដៃជើង​ប៉ុណ្ណោះ និង​ធ្វើ​ត្រាប់​សំឡេង​ដែល​ពួកគេ​ឮ​។​

​    ​មានការ​សន្ម​ត់​ថា ការពិសោធន៍​នេះ​ត្រូវបាន​បញ្ឈប់​ហើយ​ក្មេង​ទាំងពីរ​ត្រូវបាន​នាំទៅ​ប្រទេស​ស្កុ​តឡែ​ន​វិញ​។ ប៉ុន្មាន​ឆ្នាំ​ក្រោយមក មានការ​អះអាងថា ក្មេង​ទាំងពីរ​អាច​និយាយ​ភាសា​ហេ​ប្រឺ​។ ទោះយ៉ាងណា រឿងនេះ​ហាក់​មិនអាច​ទៅរួច​ឡើយ​ព្រោះនេះ​គឺ​ប្រហែល​ជាការ​ប្រឌិត​ឡើង​របស់​មនុស្ស​ដើម្បី​ធ្វើឱ្យ​ស្តេច​ជែ​ម​ទី​បួន​មាន​ហ​ឬ​ទ័យ​រីករាយ​ប៉ុណ្ណោះ​។​

​    ​រឿងរ៉ាវ​នេះ​បានក្លាយ​ជាហេតុ​ការណ៍​ដ៏​ចម្លែក​ដែល​ធ្លាប់​កើតឡើង​នៅលើ​កោះ Inchkeith​។​

​    ​អ្នកប្រាជ្ញ​ជាច្រើន​បាន​បន្ត​ទស្សន៍ទាយ​អំពី​អ្វី​ទៀត​ដែល​បាន​កើតឡើង​ចំពោះ​ក្មេងៗ​ទាំងពីរ​។ គួរឱ្យ​សោកស្តាយ គ្មាន​ការកត់ត្រា​ណាមួយ​អំពី​ជីវិត​របស់​ក្មេង​ទាំងពីរ​ឡើយ​បន្ទាប់ពី​ការពិសោធន៍​បរាជ័យ​នេះ​៕

adverise with khmeread
ប្រភព៖ Wikipedia

អ្នកនឹងចូលចិត្ត