ខ្ទឹមសនិងក្រូចឆ្មាផ្សំចូលគ្នាមានប្រសិទ្ធភាពអស្ចារ្យមិននឹកស្មានដល់! ជួយបញ្ចុះកូឡេស្តេរ៉ុលក្នុងឈាម និងលាងសរសៃឈាម

    ​ដូចដែល​លោក​ធ្លាប់​ដឹង​ហើយ ខ្ទឹមស​និង​ក្រូចឆ្មា​មានគុណ​សម្បត្តិ​ជាច្រើន​សម្រាប់​សុខភាព រួមទាំង​គុណប្រយោជន៍​ប្រឆាំង​រលាក ប្រឆាំង​មហារីក ប្រឆាំង​ការឡើង​ទម្ងន់​...​។ ល​។ 

​    ​យោងតាម​វេ​ប​សាយ​សុខភាព Health Natural Magazine បន្សំ​រវាង​ខ្ទឹមស និង ក្រូចឆ្មា ជួយ​សម្អាត​សរសៃឈាម និង​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​មិនល្អ​ចេញពី​ឈាម​យ៉ាង​មាន​ប្រសិទ្ធភាព បន្ទាប់ពី​ធ្វើ​ពិសោធន៍​ផ្នែក​វេជ្ជសាស្ត្រ​ចំនួន ៤៧ លើក​។ វា​ជា​រូបមន្ត​ឱសថ​ធម្មជាតិ​រុស្ស៊ី ដែលមាន​គ្រឿងផ្សំ​ដូចខាងក្រោម​។​

​    ​- ខ្ទឹមស ១/២ គីឡូក្រាម​
​    ​- ទឹកក្រូច​ឆ្មា ៨ ទៅ ១០ គ្រាប់​
​    ​
​    ​ដាក់​ខ្ទឹមស​ចូលក្នុង​ម៉ាស៊ីន​ក្រឡុក ហើយ​ច្របាច់​ទឹកក្រូច​ឆ្មា​ចូល រួច​ចុច​ម៉ាស៊ីន​កិន​ឱ្យ​សព្វ​។ បន្ទាប់មក ច្រក​វា​ចូលក្នុង​ដប​មាន​គម្រប​មួយ ទុកចោល ២ សប្តាហ៍​។ បន្ទាប់ពីនោះ ទទួលទាន​វា​មួយថ្ងៃ ១ ស្លាបព្រា​កាហ្វេ មុន​ចូល​គេង ហើយ​កុំ​ភ្លេច ពេល​ទទួលទាន​រួច ត្រូវ​ដុសធ្មេញ កុំឱ្យ​ធុំក្លិន​មាត់​។ 

​    ​បញ្ជាក់​៖ ពេល​ទទួលទាន​ភ្លាម លោកអ្នក​នឹងមាន​អារម្មណ៍​ក្រហាយ​ទ្រូង ប៉ុន្តែ​វា​មិនជា​បញ្ហា​អ្វី​នោះឡើយ​។ 

​    ​ពិសា​អស់​មួយឈុត​នេះ​រួច លោកអ្នក​នឹងមាន​អារម្មណ៍​ធូរ​សរសៃសសូង មិនសូវមាន​បញ្ហា​ពិបាក​ក្នុង​ខ្លួន​ដូច​មុន ហើយ​ឈាម​ក៏​ដើរ​បាន​ស្រួល មិន​បារម្ភ​រឿង​កើត​ជំងឺ​បេះដូង​ឡើយ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត