យួន​ប្រុស​ស្រី​៣​នាក់​ត្រូវបាន​ប៉ូលិស​វ៉ៃខ្នោះ​ពាក់ព័ន្ធ​លក់​ថ្នាំញៀន ​(​មាន​វីដេអូ​)

    កណ្តាល ៖ យួន​ប្រុស​ស្រី​៣​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​កោះធំ​វ៉ៃខ្នោះ​ពាក់ព័ន្ធ​លក់​ថ្នាំញៀន នា​ថ្ងៃទី​០៥ ​កុម្ភៈ​ ២០១៧ វេលា​ម៉ោង១១​ និង​២០​នាទី នៅ​ចំណុច បន្ទប់​ជួល ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​៣​នាក់​រួមមាន​១-​ឈ្មោះ ដាំង យ៉ាំង​ឌឹ​ក ភេទ​ប្រុស អាយុ២៥​ឆ្នាំ ជនជាតិ​យួន​មាន​ទីលំនៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ មុខរបរ កម្មករ (​ឃាត់ខ្លួន​), ២-​ឈ្មោះ ឡេ ធី​ង៉ុ​កមី ភេទ​ស្រី អាយុ៣១​ឆ្នាំ ជនជាតិ​យួន មាន​ទីលំនៅ​សង្កាត់​ផ្សា​ដើមថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ មុខរបរ នារី​បម្រើ​ផ្លូវភេទ​ (​ឃាត់ខ្លួន​) និង​៣-​ឈ្មោះ ង្វៀង យ៉ាំង​ប៊ឺ ភេទ​ប្រុស អាយុ២១​ឆ្នាំ ជនជាតិ​យួន មាន​ទីលំនៅ​សង្កាត់​ច្បារអំពៅ ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ មុខរបរ ទិញ​អេតចាយ (​ឃាត់ខ្លួន​)​។​

    វត្ថុតាង​ចាប់យក ១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន ​(​ម៉ា​ទឹកកក Ice) ០៥​កញ្ចប់​តូច, ២-​ថ្នាំញៀន WY គ្រាប់​ពណ៌​បៃតង ០១​គ្រាប់​, ៣-​ទូរស័ព្ទ ០៣​គ្រឿង, ៤-​ឧបករណ៍​កែច្នៃ សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន, ៥-​ជញ្ជីង​ថ្លឹង​ថ្នាំញៀន​០១​គ្រឿង, ៦-​កាបូបដៃ​០២ និង​មួក​កា​តិ​ប​០១, ៧-​កូន​កន្ត្រៃ​០១ និង​ទុយោ​០១​ថង់ ​និង​៨-​បារី​លាយ​ជាមួយ​កញ្ឆា​០១​ដើម។​

    ប៉ូលិស​បន្តថា កាលពី​ពេលវេលា​កើតហេតុ​ខាងលើ សមត្ថកិច្ច​ជំនាញ​នគរបាល​ស្រុក​កោះធំ បាន​ចល័ត​ល្បាត​ក្នុងភូមិ​សាស្ដ្រ បានទទួល​ព័ត៌មាន​ថា មានការ​លក់ និង​ចែកចាយ​គ្រឿង​យ៉ាងសកម្ម​នៅ​ចំណុច​បន្ទប់​ផ្ទះជួល​របស់​ឈ្មោះ ស៊ សុវណ្ណ  ក្នុងភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ ខេត្តកណ្ដាល។​

    បន្ទាប់មក​សមត្ថកិច្ច​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍នគរបាល​រដ្ឋបាល​សំពៅ​ពូន ចុះ​ស្រាវជ្រាវ​ដល់​ចំណុចកើតហេតុ​ខាងលើ បាន​ជួប​មុខសញ្ញា​សង្ស័យ​០៣​នាក់ ១-​ឈ្មោះ ដាំង យ៉ាំង​ឌឹ​ក ភេទ​ប្រុស, ២-​ឈ្មោះ ឡេ ធី​ង៉ុ​កមី ភេទ​ស្រី និង​៣-​ឈ្មោះ ង្វៀង យ៉ាំង​ប៊ឺ ភេទ​ប្រុស កំពុង​សម្ងំ​នៅក្នុង​បន្ទប់​ជួល​នោះ ត្រួតពិនិត្យ​រកឃើញ​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក ០៤​កញ្ចប់​តូច​នៅក្នុង​មួក​កា​តិ​ប ០១​កញ្ចប់​តូច​ទៀត នៅជាប់​ខ្លួន ង្វៀង យ៉ាំង​ប៊ឺ និង​ថ្នាំញៀន WY ០១​គ្រាប់ នៅក្នុង​កាបូបដៃ រួមជាមួយ​ឧបករណ៍​កែច្នៃ​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយចំនួន។​

    បច្ចុប្បន្ន​ជនសង្ស័យ និង​វត្ថុតាង​ដូច​បាន​ចាប់យក​ខាងលើ ត្រូវបាន​បញ្ជូន​មកកាន់​អធិការដ្ឋាន​ស្រុក​កោះធំ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕

 

adverise with khmeread