ឃាត់​បុរស​ ២ ​នាក់​ពីបទ​រក្សាទុក​ថ្នាំញៀន​

    កណ្តាល ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ស្រុក​ល្វាឯម​ចាប់ខ្លួន​ពីបទ​រក្សាទុក​ប្រើប្រាស់​ដោយ​ខុសច្បាប់ នូវ​សារធាតុ​ញៀន​នា​ថ្ងៃទី០៥​ កុម្ភៈ​ ២០១៧ វេលា​ម៉ោង​៤​ល្ងាច​នៅ​ចំណុច​កែង​ផ្លូវលំ ជិត​វត្ត​បទុម ភូមិ​អរិយ​ក្សត្រ ឃុំអរិយ​ក្សត្រ ស្រុក​ល្វាឯម ខេត្តកណ្តាល​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០២នាក់ ដែល​ឃាត់ខ្លួន​១-​ឈ្មោះ ធ​ក់ ចិត្ត ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាង ផ្សារ​ដែក ទីលំនៅ​បច្ចុប្បន្ន ភូមិ អរិយ​ក្សត្រ ឃុំអរិយ​ក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល និង​២-​ឈ្មោះ នួន វីរៈ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ សំណង់​ទីលំនៅ​បច្ចុប្បន្ន ភូមិអរិយ​ក្សត្រ ឃុំអរិយ​ក្សត្រ ស្រុកល្វាឯម ខេត្តកណ្តាល។ ​វត្ថុតាង​ចាប់យក​១-​ម្សៅ​ក្រាមស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​០១កញ្ចប់​តូច​និង​២-​ម៉ូតូ​សង់១២៥ ស៊េរី ឆ្នាំ២០១១ ចំនួន​០១​គ្រឿង។​

    ប៉ូលិស​បន្តថា នៅវេលា​ម៉ោង ថ្ងៃ ខែ​កើតហេតុ​ខាងលើ​កម្លាំង​ប៉ូលិស​ជំនាញ​បាន​សហការ​ជាមួយ​កម្លាំង​ប៉ូលិស​ប៉ុស្តិ៍​អរិយ​ក្សត្រ ជិះ​ល្បាត​ដើម្បី​តាមដាន​មើលមុខ​​សញ្ញា​ដោយ​កំណត់​បាន​មុខសញ្ញា នៅ​ចំណុចកើតហេតុ​ហើយ​មានការ​ស​ង្ស័យកម្លាំង​សមត្ថកិច្ច បាន​ឃាត់​ឆែកឆេ​រកឃើញ​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​០១​កញ្ចប់​តូច​ហើយ​ក៏បាន​ឃាត់ខ្លួន​បន្ត​ចាត់ការ​តាម​នីតិវិធី​៕


 

adverise with khmeread