បន្លំ​លួច​ទូរស័ព្ទ ​​iPhone6 ក្នុង​ផ្សារ​កំពង់ត្រឡាច​ រួមមានទាំងមាសក្លែងក្លាយ

    កំពង់ឆ្នាំង ៖ មាន​ករណី​អំពី​លួច ទូរស័ព្ទដៃ កាលពី​ថ្ងៃទី​០៥​ កុម្ភៈ​ ២០១៧ ម៉ោង៩ និង៤៥​នា​ទី នៅ​ចំណុច​តូប​លក់ដូ​របស់​ឈ្មោះ ទាំ ណុប ភេទស្រី អាយុ៦៥ឆ្នាំ ជនជាតិខ្មែរ​ឥស្លាម នៅ​ផ្សារ​កំពង់ត្រឡាច ស្តិ​ត​នៅ​ភូមិ​កំពង់ត្រឡាច ឃុំ​អូ​ឫស្សី ស្រុ​កកំពង់ត្រឡាច ជា​កម្មសិទ្ធិ​របស់​ឈ្មោះ សេន ចាន់​ដាវី ភេទ​ស្រី អាយុ២៦ឆ្នាំ (កូន​ម្ចាស់​តូប)។​

    ប៉ូលិស​និយាយថា ជនសង្ស័យ ឈ្មោះ ហ៊​ន់ វ៉ាន់​នី ភេទស្រី អាយុ ៥៨ ឆ្នាំ​រស់នៅ​ភូមិ​អូ​កណ្តោល ឃុំ​ព្រែក​ក្របៅ ស្រុក​កងមាស ខេត្តកំពង់ចាម និង បក្ខពួក ឈ្មោះ អេង សុខ ភេទ​ប្រុស អាយុ ៦៣ ឆ្នាំ ស្នាក់នៅ​រាជធានី​ភ្នំពេញ។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​២​នាក់​នេះ​បាន​ធ្វើ​សកម្មភាព​លួច​យក​ទូរស័ព្ទដៃ​ម៉ាក ​iPhone6 ​ចំ​នួន​០១​គ្រឿង របស់​ឈ្មោះ ​សេន ចាន់​ដាវី ភេទ​ស្រី អាយុ ២៦ ឆ្នាំ នៅ​កន្លែង​កើ​ត​ហេតុ​ខាង​លើ។ ក្រោយពេល​ធ្វើ​សកម្មភាព​ប៉ូលិស​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង ០២ នាក់​ខាង​លើ នៅពេល​ពួកគេ​ព្យាយាម​គេចខ្លួន។​

    វ​ត្តុ​តាង​ដកហូត​បានរួម​មាន ១-​ខ្សែដៃ​មាស (កាឡៃ) ០១ ខ្សែ​, ២-​ខ្សែ​កមាស (កាឡៃ) ០១​ខ្សែ​, ៣-​ក្រវិល​មាស (កាឡៃ) ០១ គូ​, ៤- ចិញ្ចៀនមាស (កាឡៃ) ០២ វង់​, ៥-​ប្រាក់​ដុល្លារ​ក្លែងក្លាយ​ប្រ​ភេ​ទ​​ក្រដាស់ ១០០ ដុល្លារ ១២ សន្លឹក​ និង​៦-​ទូរស័ព្ទដៃ​ម៉ាក ​iPhone6​ ចំនួន​០១ គ្រឿង រួច​ចាត់ការ​តាមច្បាប់៕

adverise with khmeread