លោក Ronald Koeman: នៅមានចំណុចជាច្រើនទៀតដែល Everton ត្រូវរៀនសូត្របន្ថែម

          គ្រូបង្វឹក​ក្រុម​​ Everton លោក Ronald Koeman ​ជឿថា នៅ​មាន​ចំណុច​ខ្វះខាតជា​ច្រើនទៀត​ដែលកូនក្រុមរបស់លោក​ត្រូវ​រៀន​សូត្របន្ថែម​ ប្រសិនបើ​ពួកគេ​ចង់​វិលត្រឡប់​ទៅ​រក​ទម្រង់លេង​ដ៏​ល្អ​និងគួរឲ្យ​ចាប់អារម្មណ៍​។

          ក្រុម​ Everton ​រកបាន​១៧​ពិន្ទុ​ក្នុង​ចំណោម​ពិន្ទុ​សរុប​២១​ ដើម្បីកាត់​បន្ថយ​គម្លាត​ពី​ក្រុម​កំពូល​ទាំង​បួន​ ប៉ុន្តែខណៈ​ពេល​លោក Koeman សប្បាយ​ចិត្ត​នឹង​​កម្លាំង​ប្រយុទ្ធ​ដ៏ល្អ លោក​ក៏មិនសប្បាយចិត្ត​នឹង​របៀបដែលកូនក្រុមរបស់លោក​លេងផងដែរ។

          លទ្ធផល​ ៦-៣ ពិតជា​រឿងដ៏អស្ចារ្យ​មួយសម្រាប់​ក្រុម​​ Everton​ ហើយ​ខ្សែ​ប្រ​យុទ្ធ Romelu Lukaku រកបាន​៤គ្រាប់ម្នាក់ឯង។ ទោះបីជា​យ៉ាងណា​ លោក សង្ឃឹមថា លទ្ធផល​នេះនឹងផ្តល់​ជាមេរៀន​ដ៏មាន​តម្លៃ​សម្រាប់កីឡាករ​របស់ លោក។

          លោក Koeman ​បាន​និយាយថា “​យើង​រកបាន​៦គ្រាប់​ ហើយ​យើង​មាន​ទម្រង់លេង​ល្អ។ ខ្ញុំ​ជឿថា យើងគឺជា​ក្រុម​ល្អមួយ​ ពីព្រោះ​យើង​មាន​គុណភាព​ច្រើន ប៉ុន្តែ​ប្រសិន​បើ​អ្នកមិនមាន​បាល់​លេងនៅតង់ទី​២​និង​មិនព្យាយាម​រារាំង​ទេ ហើយបណ្តោយ​ឲ្យ​ក្រុមគេលេងនោះ វាពិតជាពិបាកហើយ”៕

adverise with khmeread