ក្លឹប Inter Milan ត្រៀមផ្តល់ប្រាក់ឈ្នួល១៣លានផោនក្នុងមួយឆ្នាំ ដើម្បីអូសទាញលោក Antoino Conte ឲ្យទៅដឹកនាំ

          ខណ:ពេលដែលក្លឹប Inter Milan ខកខាន​មិនបាន​បង្ហាញមុខ​នៅ​ក្រប​ខណ្ឌ CL ចាប់​តាំងពី​ឆ្នាំ​២០១២​មក​នោះ ក្លឹបនេះពិតជាអន្ទះសា​ចង់វិលត្រឡប់​មក​កាន់​ក្របខណ្ឌ​បាល់​ទាត់​​កំពូល​នេះឆាប់ៗ​​តាមដែលអាចធ្វើទៅបាន។

          ម្ចាស់​ថ្មី​​របស់​ក្លឹបយក្ស​អ៊ីតាលី​ Inter Milan ដែលជាជន​ជាតិ​ចិនបាន​ត្រៀម​ខ្លួន​ផ្តល់​ប្រាក់​ខែ​១៣​លាន​ផោន​ក្នុងមួយឆ្នាំ​ដល់លោក Antonio Conte និង​ត្រៀម​ផ្តល់​ប្រាក់​៣៥០​លានផោន​ដើម្បី​កសាង​ក្លឹបឡើងវិញ ។

          ក្រុម​ហ៊ុន​ Suning ចង់​បាន​អតីត​គ្រូបង្វឹក​ក្លឹប Juventus​ រូបនេះមកដឹកនាំ​ក្លឹប Inter Milan ដើម្បី​ប្រែក្លាយជា​ក្រុម​កំពូល​មួយនៅអ៊ីតាលី។ ម្ចាស់ក្លឹបថ្មី​បាន​ត្រៀ​ម​ខ្លួន​ផ្តល់​កិច្ច​សន្យា​រយៈ​ពេល​៤​ឆ្នាំ​ដល់​លោក​ Conte ប្រសិនបើលោកយល់​ព្រម​មក​ដឹកនាំ​ក្លឹបនេះ។

          បើទោះបីជាគេជឿថា​ ខណ:ពេលនេះលោក Conte កំពុងសប្បាយ​ជាមួយ​នឹង​ជ័យជំនះក្នុងការ​ប្រកួត​របស់ Chelsea ហើយ​លោកចង់លើក​ពាន​ឲ្យ​បាន​ច្រើន​តាម​ដែល​អាចធ្វើ​ទៅបាន​ក៏ដោយ ប៉ុន្តែ​សំណើ​ដែលមានទឹកប្រាក់យ៉ាង​ច្រើន​សន្ធឹកសន្ធាប់នេះ​ប្រហែលជា​ធ្វើ​ឲ្យ​គ្រូ​បង្វឹក​រូបនេះពិចារណាឡើងវិញ​៕

adverise with khmeread