adverise with khmeread The logo of foxconn the

ភ្លើង​ឆេះ​រោងចក្រ​ផលិត iPhone នៅ​ចិន​

​    ​កាលពី​យប់​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ អគ្គីភ័យ​តូច​មួយ​បាន​ឆាបឆេះ​ចេញពី​លើដំបូល​អគារ​រោងចក្រ ទី​ដែល​ទូរស័ព្ទ iPhone កំពុង​ត្រូវបាន​តម្លើង​ក្នុងប្រទេស​ចិន ប៉ុន្តែ​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​មាន​មូលដ្ឋាន​នៅ​តៃវ៉ាន់ Foxconn Technology Group ដែល​បើក​រោងចក្រ​នេះ​បានឱ្យដឹងថា​គ្មាន​នរណាម្នាក់​រងរបួស​នោះទេ ហើយ​ដំណើរ​ការផលិត​នៅ​រោងចក្រ​ក៏​ពុំ​រង​ការប៉ះពាល់​ដែរ​។ 

​    ​អគ្គីភ័យ​បាន​ឆាបឆេះ​នៅ​រោងចក្រ​នៅ​ខេត្ត​ជាំ​ង​ចូ​វ ខេត្ត​ហឺ​ណាន ពោល​ជា​រោងចក្រ​ផ្គត់ផ្គង់​ដ៏​សំខាន់​របស់​ក្រុមហ៊ុន Apple Inc នេះ​បើតាម​សេចក្តីថ្លែងការណ៍​របស់​ក្រុមហ៊ុន Foxconn​។ 

​    ​អ្នកនាំពាក្យ​ម្នាក់​បាន​និយាយថា "​ភ្លើង​បាន​ស្ថិតក្រោម​ការត្រួតត្រា​ដោយ​នាយកដ្ឋាន​ពន្លត់អគ្គីភ័យ​ភ្លាមៗ​បន្ទាប់ពី​មាន​សេចក្តីរាយការណ៍​អំពី​អគ្គីភ័យ​។ គ្មាន​របួស​ណាមួយ​ពាក់ព័ន្ធ​នឹង​ឧប្បទ្ទវ​ហេតុនេះ​ទេ ហើយក៏​គ្មាន​ផលប៉ះពាល់​ដល់​ប្រតិបត្តិ​ការផលិត​របស់​រោងចក្រ​នេះដែរ​"​។ 

​    ​កាលពី​ខែឧសភា ឆ្នាំ​២០១១ ការផ្ទុះ​ធូលី​នៅ​រោងចក្រ Foxconn ដែល​ផលិត iPad នៅ​ទីក្រុង​ចេង​ទូ​ភាគ​ខាងលិច​ប្រទេស​ចិន​បានសម្លាប់​មនុស្ស​៣​នាក់​និង​បង្ក​របួស​១៥​នាក់​៕ 

adverise with khmeread
ប្រភព៖ ឆានែលញូវស៍អេស៊ា

មតិយោបល់