អ្នករស់នៅទីក្រុង Busan កូរ៉េខាងត្បូងខំតែភ័យស្មានតែយាន UFO លុកលុយពិភពលោក តាមពិតជាពន្លឺ...

    ​តើ​នេះ​គឺជា​យាន UFO? ពន្លឺ​ប្រាក់​ចម្លែក​មួយ​បាន​រំលេច​ឡើង​នៅលើ​មេឃ​ក្នុង​ទីក្រុង Busan ហើយ​មនុស្ស​ជាច្រើន​មានការ​យល់ច្រឡំ​ដោយសារ​ពន្លឺ​នេះ​។​

​    ​កាលពី​ថ្ងៃទី ២៨ ខែមករា ពន្លឺ​ជាច្រើន​បាន​ផុស​ចេញមក​នៅលើ​មេឃ​នៅ​ម្ដុំ​ឆ្នេរ Busan ហើយ​មនុស្ស​ជាច្រើន​បាន​ថត​វា​ដាក់​បណ្ដាញ​សង្គម​ដើម្បី​ទទួលបាន​ចម្លើយ និង​ពិភាក្សាគ្នា​ថា​តើ​វា​ជា​អ្វី​ឱ្យ​ប្រាកដ​។​

​    ​ពន្លឺ​ទាំងនោះ​យើង​អាច​មើលឃើញ​យ៉ាងច្បាស់ គឺ​វា​ហោះហើរ​នៅលើ​មេឃ​ក្នុង​តំបន់ Haeundae ទីក្រុង Busan នេះ​បើ​យោងតាម​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត ហើយ​វា​ផុស​ឡើង​ប្រមាណ​ជា ៣០ នាទី​។​

​    ​អ្នកលេង​អ៊ី​ន​ធឺ​ណេ​ត​បាន​សួរ​ទៅ​រដ្ឋាភិបាល​ថា​វា​គឺជា​ភ្លើង​កាំជ្រួច ឬក៏​ជា​ព្រឹត្តិការណ៍​សំខាន់​អ្វីមួយ​។ ដោយនិយាយ​ពី​មាត់​មួយ​ទៅ​មាត់​មួយ​ទៀតថា​ពន្លឺ​នេះ​គឺជា​យាន UFO មណ្ឌល​ព្យាករណ៍​អាកាសធាតុ​របស់​ជាតិ​កូរ៉េខាងត្បូង ទីបំផុត​បាន​បកស្រាយ​ថា ពន្លឺ​នោះ​គឺជា​ពន្លឺ​របស់​ទូក បាញ់​ទៅលើ​មេឃ​ចំ​ពពក ក្លាយទៅជា​ចំណាំងផ្លាត​ពី​បាត​ពពក​ក៏​រំ​លេចចេញ​ជា​ពន្លឺ​ជា​ជួរៗ​បែបនេះ​ទៅ​។​

​    ​បុគ្គលិក​ម្នាក់​នៅ​មណ្ឌល​ព្យាករណ៍​អាកាសធាតុ​របស់​ជាតិ​បាន​និយាយថា "​ការបង្ហាញ​ខ្លួន​របស់​វា​និង​ការបាត់​ខ្លួន​របស់​វា​ទៅវិញ​ដោយសារតែ​ពពក​បាន​ផ្លាស់​ទី​"៕

adverise with khmeread

អ្នកនឹងចូលចិត្ត