Dietmar Hamann សម្តែង​មន្ទិល​ចំពោះ​កុងត្រា​រយៈពេល​ដល់​ទៅ ៦ ឆ្នាំ​របស់លោក Jurgen Klopp ក្រោយ Liverpool ចាញ់ Hull

    ​ហង្ស​ក្រហម Liverpool ប្រើ "​បេះដូង និង​មិនមែន​ខួរក្បាល​របស់​ពួកគេ​នោះឡើយ​" ពេលដែល​ពួកគេ​បាន​ផ្តល់ជូន​អ្នកចាត់ការ​ទូទៅ​លោក Jurgen Klopp នូវ​កិច្ចសន្យា​រយៈពេល​ប្រាំមួយ​ឆ្នាំ​។ នេះ​បើ​យោងតាម​ពាក្យសម្តី​របស់​អតីត​ខ្សែបម្រើ​ក្រុម​ហ្ស​ក្រហម​លោក Dietmar Hamann ។​

​    ​លោក Hamann បាន​សរសេរ​អត្ថបទ​មួយ​នៅក្នុង​វេ​ប​សាយ Sunday Times ដោយបាន​និយាយថា ការសម្រេចចិត្ត​ក្នុងការ​ផ្តល់ជូន​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​អាល្លឺម៉ង់​របស់​ក្រុម​ហង្ស​ក្រហម​នូវ​ការបន្ត​សុពលភាព​ស្នាក់នៅ​រយៈពេល​បួន​ឆ្នាំ​បន្ថែមទៀត បន្ទាប់ពី​បាន​ស្នាក់​នៅបាន​ត្រឹម​ពេញ​មួយ​រដូវ​កាល​នៅឯ​ក្លឹប គឺជា​រឿង "​ដ៏​ឆ្កួត​បំផុត​"​។​

​    ​លោក Hamann បានបញ្ជាក់​ទៅកាន់​វេ​ប​សាយ BBC ថា "​ខ្ញុំ​យល់ឃើញថា​វា​គឺ​ពិតជា​ចម្លែក​។ អ្នក​មិនអាច​ទទួលបាន​នូវ​ស្ថិរភាព​នោះឡើយ​ពី​កុងត្រា​រយៈពេល​ប្រាំ​មួយឆ្នាំ អ្នក​អាច​ទទួល​វា​បាន​ពី​ការងារ​ល្អ​ក្នុង​ទីផ្សារ​ដោះដូរ​"៕

adverise with khmeread
ប្រភព៖ BBC