Jose Mourinho បង្ហើប​ថា Michael Carrick ចាស់​ណាស់​មិនអាច​បន្ត​កុងត្រា​នៅ Manchester United បានឡើយ​

    ​លោក Jose Mourinho ហាក់ដូចជា​ចង់​បញ្ចប់​ឱកាស​របស់​កីឡាករ​ចាស់វស្សា​ប្រចាំត្រកូល​របស់​ក្លឹប​គឺ​កីឡាករ Michael Carrick នូវ​ការបន្ត​កុងត្រា​ថ្មី បន្ទាប់ពី​អ្នកចាត់ការ​ទូទៅ​របស់​ក្រុម​បិសាច​ក្រហម Manchester United រូបនេះ បាន​ព្រលយ​ថា​ខ្សែបម្រើ​រូបនេះ​គឺ​ពិតជា​ចាស់​ពេក​ហើយ​។​

​    ​Carrick កាលពីពេល​ថ្មីៗ​នេះ បានបង្ហាញ​នូវ​ទម្រង់​លេង​ដ៏​ល្អ​ម្តងទៀត​សម្រាប់​ក្លឹប ដែល​វា​ហាក់ដូចជា​បាន​ហុច​ឱកាស​នូវ​ការពន្យា​រយៈពេល​ស្នាក់​បន្ត​ជាមួយ​ក្លឹប​បន្តទៀត ប៉ុន្តែ​លោក Mourinho ហាក់​បានបញ្ចប់​នូវ​ផល​វិជ្ជមាន​អំពី​ការរំពឹងទុក​នៃ​ការផ្តល់ជូន​កុងត្រា​ថ្មី​ដល់​កីឡាករ​ជើងចាស់​របស់​ក្លឹប​រូបនេះ​ស្ទើរ​ទាំងស្រុង​។​

​    ​ខ្សែបម្រើ​ការពារ​របស់​បិសាច​ក្រហម​រូបនេះ នឹង​ឈានដល់​វ័យ ៣៦​ឆ្នាំ​នា​រដូវក្តៅ​នេះ ហើយ​លោក Mourinho បាន​ព្រលយ​ថា វ័យ​របស់គាត់​គឺជា​ហេតុផល​ដែល Carrick នឹង​គួរ​ចាក​ចេញពី​ក្លឹប​។​

​    ​Moruinho បាន​បញ្ជាក់ថា "​តោះ​និយាយ​ដោយ​ភាពស្មោះត្រង់​។ ខ្ញុំ​បានឃើញ​នូវ​ផល​វិជ្ជមាន​មួយចំនួន​របស់ Carrick ។ ប៉ុន្តែ​ខ្ញុំ​មិនអាច​កែប្រែ​អត្ត​ញ្ញាណ​ប័ណ្ណ​របស់គាត់ និង​លុប​អាយុ​ប្រាំ​ឆ្នាំ​បាន​នោះឡើយ​។ Michael គឺ​មិនមែន​វ័យ ៣០​ឆ្នាំ​នោះឡើយ​"៕

adverise with khmeread