ស្ថានីយ​វិទ្យុ​ជាច្រើន​នៅ​អាមេរិក​ត្រូវគេ Hack ហើយ​ចាក់​បទ​ចម្រៀង​ជេរ​ម្រា​យ​ដូ​ណា​ល់ ត្រាំ ដដែលៗ​

    ​ដោយសារ​វិទ្យុ​ប្រេង​កង់ទាប​ងាយ​រងគ្រោះ ពួក Hacker បាន​វាយឆ្មក់​គ្រប់គ្រង​ស្ថានីយ​វិទ្យុ​ជាច្រើន​ក្នុង​សហរដ្ឋអាមេរិក​នាពេល​កន្លងមកនេះ​។ ជា​លទ្ធផល ស្ថានីយ​វិទ្យុ​មួយ​ត្រូវបាន Hack និង​ចាក់​ចម្រៀង​ចំណងជើង​ថា F**k Donald Trump ដែល​ចម្រៀង​ដោយ​តារា​រ៉ែ​ប YG និង Nipsey Hussle’s​។​

​    ​យោងតាម​របាយការណ៍​សារព័ត៌មាន​ជាច្រើន​បាន​អះអាងថា ចម្រៀង​ដ៏​គួរឱ្យភ្ញាក់ផ្អើល​នេះ​បាន​ចាក់​លើ​វិទ្យុ​ជាច្រើន បន្ទាប់ពី​យុទ្ធនាការ​របស់ Donald Trump​។ ហើយ​ផលប៉ះពាល់​ទាំងឡាយ​គឺ​ប៉ះពាល់​ទៅលើ​តែ​វិទ្យុ​ណា ដែល​មិនសូវមាន​បច្ចេកទេស​ល្អ​ដូចជា​វិទ្យុ​នៅ​រដ្ឋ South Carolina, Indiana, Texas, Tennessee និង​រដ្ឋ Kentucky​។​

​    ​ហើយ​ចំណោម​វិទ្យុ​ទាំងនោះ​មាន​វិទ្យុ 101.9 Pirate Seattle, 100.9 WCHQ-LP Louisville, 105.9 WFBS-LP Salem, S.C ។​ល​។ គឺ​សុទ្ធតែ​ត្រូវ​វាយប្រហារ​យ៉ាងដំណំ​ពី​ពួក Hacker៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត