adverise with khmeread 1

លួច​ចំណី​សត្វ​៣​លើក​អស់​ប្រហែល​១០​តោន​ទើប​ចាប់បាន​៣​នាក់​

    កណ្ដាល ៖ បុរស​៣​នាក់​ក្នុងចំណោម​បក្ខពួក​៤​នាក់​ត្រូវ​ប៉ូលិស​ស្រុក​អង្គស្នួល​ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​៩​កន្លះ​ព្រឹក​ថ្ងៃទី​២៤​មករា​ឆ្នាំ​២០១៦​បន្ទាប់ពី​បានធ្វើ​សកម្មភាព​លួច​ចំណី​សត្វ​អស់​ប្រហែល​១០​តោន នៅ​ចំណុច​ក្នុង​រោងចក្រ​ចំណី​សត្វ​CP ភូមិ​ចក ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល ។​

    ប៉ូលិស​និយាយថា ជនរងគ្រោះ​ឈ្មោះ សំ សៅ​ឌី ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​អនុប្រធាន​ក្រុមហ៊ុន​CP ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​រការ​ធំ សង្កាត់ រការ​ធំ ក្រុង​ច្បារមន ខេត្តកំពង់ស្ពឺ ។​

     ចំណែក​ជនល្មើស​៤​នាក់​១-​ឈ្មោះ ហង់ សុភា​រ៉ា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ បុគ្គលិក​ផ្នែក​គ្រប់គ្រង​ចំណី​សត្វ​CP ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​អង្គ​សំណាង ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ២-​ឈ្មោះ ទឹម ដែន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​បើកបរ រថយន្ត​ដឹក​ចំណី​សត្វ​CP ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ស្លែង ឃុំ​ត្រពាំងវែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​៣-​ឈ្មោះ ខុន សុខន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មើល​ការខុសត្រូវ​កន្លែង​ចេញ​ចំណី​សត្វ​CP ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ព្រៃ​ផ្ចឹក​ទី​១ ឃុំ​សំរោង​លើ ស្រុក​អង្គស្នួល ខេត្តកណ្តាល (៣​នាក់​) ឃាត់ខ្លួន​ថ្ងៃទី​២៥.០១.២០១៦​និង​៤-​ឈ្មោះ ម៉ក់ វុទ្ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​បូរី​កម្មករ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្តាល​ជា​អ្នកទទួល​ចំណី​សត្វ​យកទៅលក់ (​គេចខ្លួន​)​។​

    សម្ភារ​បាត់បង់​៖ ចំណី​សត្វ​១០​តោន ហើយ​វត្ថុតាង​ចាប់យក រថយន្ត​០១​គ្រឿង​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌​ស ពាក់​ផ្លាកលេខ​ភ្នំពេញ​3A.8907 ។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃទី​២៤​មករា​ឆ្នាំ​២០១៦ វេលា​ម៉ោង​កើតហេតុ​ខាងលើ ជនល្មើស​៣​នាក់​ជា​បុគ្គលិក​CP បានរួម​គំនិត​គ្នា​លួច​ចំណី​សត្វ​ពី​ក្នុង​រោងចក្រ យកទៅ​ឲ្យ​ឈ្មោះ ម៉ក់ វុទ្ធី យកទៅលក់ ។​

    ក្រោយពី​ដឹងថា មាន​បាត់​ចំណី​សត្វ​ជនរងគ្រោះ​បាន​ឆែក​កា​ម៉េ​រ៉ា​សុវត្ថិភាព​មើលឃើញ​រថយន្ត​ខាងលើ ចូលមក​ដឹក​ចំណី ជា​ថ្ងៃ​ខុស​វេន ទើប​ដឹង ថា​ជនល្មើស​បើករថយន្ត​ខាងលើ​ចូលមក​លួច​ចំណី ហើយក៏​ឆែក​GPS  ឃើញ​ទីតាំង​រថយន្ត​កំពុង​ឈប់​បានមក​ប្តឹង​សមត្ថកិច្ច​ធ្វើការ​ឃ្លាំមើល និង​ឃាត់ខ្លួន​ជនល្មើស​បានជា​បន្តបន្ទាប់​។​

    តាម​ចម្លើយសារភាព​របស់​ជ​ន​ល្មើស ឆ្លើយថា​ពួកខ្លួន​ធ្លាប់ធ្វើ​សកម្មភាព​លួច​ចំណី​សត្វ​CP ៣​លើក​មកហើយ​សរុប​ទាំងអស់​ប្រហែល​១០​តោន ។​
      
    ប៉ូលិស​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ ៕​

adverise with khmeread

មតិយោបល់