Eden Hazard ស៊ក​សម្តី​ថា Chelsea ស៊ី Arsenal ផុយៗ​ទាំង​មិនសូវ​ប្រឹង ហើយ​ថា​សឹងតែ​ស៊ុត​បាន ៣ គ្រាប់​បន្ថែមទៀត​

    ​Eden Hazard បាន​អះអាងថា តោ​ខៀវ Chelsea ពិត​ជាមាន​ភាពងាយស្រួល​បំផុត​ក្នុង​ការបំបាក់​ក្រុម​កាំភ្លើង​ធំ Arsenal និង​និយាយថា ពួកគេ​សឹងតែ​អាច​ស្វែង​រកបាន​បី​គ្រាប់​បន្ថែមទៀត ពីលើ​លទ្ធផល​ជ័យជម្នះ ៣-១ របស់​ពួកគេ​កាលពី​ថ្ងៃ​សៅរ៍​។​

​    ​វា​គឺជា​ការដាក់​សម្ពាធ​ដ៏​ធ្ងន់ធ្ងរ​មួយ​ទៅលើ Arsenal ដែល​បាន​បរាជ័យ​នៅលើ​ទឹកដី Stamford Bridge ដែល​ធ្វើឱ្យ​ពួកគេ​បច្ចុប្បន្ន​មាន​គ​ន្លាត​ដល់​ទៅ ១២​ពិន្ទុ​ដេញតាម​ពីក្រោយ​កំពូល​តារាង ហើយ Chelsea ពិតជា​មានលទ្ធភាព​ខ្ពស់​ក្នុងការ​ឈ្នះ​ពាន​លី​ក​កំពូល​អង់គ្លេស Premier League រដូវ​កាល​នេះ​។​

​     ហើយ​សូម្បីតែ​តារា​ឆ្នើម​របស់​តោ​ខៀវ Hazard បាន​អះអាងថា ពួកគេ​បាន​រក្សា​កម្លាំង​មួយចំនួន​សម្រាប់​ការប្រកួត​បន្ទាប់​របស់​ខ្លួន​នៅឯ​ទឹកដី Burnley នៅឯ​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​នេះ ដោយសារតែ​ពួកគេ​បានឃើញ Arsenal ពិតជា​ងាយស្រួល​ស៊ី​ផុយៗ​ពេក​។​

​    ​Hazard បានបញ្ជាក់​នៅក្នុង​ទូរទស្សន៍ Chelsea TV "​យើង​គួរតែ​អា​ចរក​គ្រាប់​បាល់​បាន​ពីរ ឬ​បី​បន្ថែមទៀត​។ យើង​ធ្វើ​វា​មិនបាន​សម្រេច​។ យើង​បាន​លេង​ទាំង​រក្សា​កម្លាំង​សម្រាប់​ការប្រកួត​បន្ទាប់​ផង​"៕

adverise with khmeread