ប៉ូលិសចាប់បានជនសង្ស័យ ​២ ​នាក់​វាយ​ប្លន់​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ពេលយប់ ​(​មាន​វីដេអូ​)

    ភ្នំពេញ ៖ កម្លាំង​ប៉ូលិស​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ចុះបង្ក្រាប​មុខសញ្ញា​វាយ​ប្លន់​យក​ទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​ពេលយប់​យ៉ាងសកម្ម​បាន​ចំនួន​២​នាក់ កាលពី​ព្រឹក​ថ្ងៃទី​៦​ ខែកុម្ភៈ ​ឆ្នាំ​២០១៧ ​នៅ​ចំណុច​ផ្ទះជួល​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

    ប៉ូលិស​បានឱ្យដឹងថា ជនសង្ស័យ​ទី​១​.ឈ្មោះ ប៊ូ រី អាយុ​២៣​ឆ្នាំ មុខរបរ​ជាងដែក ស្នាក់​នៅផ្ទះ​ក្នុងភូមិ​គោក​ចំបក់ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​និង ជនសង្ស័យ​ទី​២.ឈ្មោះ អន វណ្ណៈ អាយុ​២៤​ឆ្នាំ ស្នាក់នៅ​ផ្ទះជួល ភូមិ​សង្កាត់​ជា​មួ​យ​គ្នា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ស្រុកកំណើត​នៅ​ស្រុក​ពញាឮ ខេត្តកណ្តាល​។​

    បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ទាំង​២​នាក់​បាន​នាំខ្លួន​មក​ប៉ុស្តិ៍​រដ្ឋបាល​ចោមចៅ​ដើម្បី​សួរនាំ​និង​តាម​ចាប់​បក្ខពួក​បន្តទៀត​៕

 

adverise with khmeread