Mariah Carey លេង​មែនទែន​! ដុត​ឈុត​រៀបការ​តម្លៃ ២៥ ម៉ឺន​ដុល្លារ​ដែល​អតីត​សង្សារ​សេដ្ឋី​ទិញ​ឱ្យ ក្នុង​បទ​ចម្រៀង​វីដេអូ​ថ្មី​របស់​នាង​

​    ​គេ​ឃើញ​គ្មាន​កំហុសឆ្គង​អ្វី​ឡើយ​នៅពេល​នាង Mariah Carey បាន​ដុត​ឈុត​មង្គលការ​មួយ​នៅក្នុង​វីដេអូ​ចម្រៀង​ថ្មី​មួយ​សម្រាប់​អាល់​ប៊ុល​ទោល "I Don't" របស់​នាង​។​

​    ​ប៉ុន្តែ​ឥឡូវនេះ​មាន​ដំណឹង​លេច​ឮថា ឈុត​មង្គល​ការដែល​នាង​ដុត​ដោយ​មិន​ស្តាយក្រោយ​នេះ​គឺជា​ឈុត​ម៉ាក Valentino តម្លៃ ២៥ ម៉ឺន​ដុល្លារ​ដែល​នាង​គ្រោង​នឹង​ប្រើ​សម្រាប់​មង្គល​ការដែល​បាន​លុបចោល​របស់​នាង​ជាមួយ​សេដ្ឋី​ជំនួញ​អូស្ត្រាលី James Packer​។​

​    ​យោងតាម​ប្រភព​ប្រាប់ TMZ បានឱ្យដឹងថា ការដុត​ឈុត​មង្គលការ​នេះ​ជា​សារ​តែមួយ​ដែល​នាង​ចង់​ផ្ញើ​ទៅ​លោក James ដោយ​បង្ហាញ​ពី​ក្តី​ឈឺចាប់​របស់​នាង​នៅក្នុង​ចម្រៀង​ថ្មី ខណៈ​រូបនាង​ក៏​សម្តែង​ក្នុង​នៅក្នុង​ផ្ទះ​ដែល​ពួកគេ​ធ្លាប់​រស់នៅ​ជាមួយគ្នា​នៅ​ទីក្រុង Calabasas ផងដែរ​៕

ប្រភព៖ បរទេស

adverise with khmeread