Zlatan Ibrahimovic បង្កើត​ប្រវត្តិសាស្ត្រ​ថ្មី បន្ទាប់ពី​ស៊ុត​ចូល Leicester យប់មិញ​

    ​ការផ្លាស់​ចេញមក​ទឹកដី Old Trafford របស់ Zlatan Ibrahimovic កាលពី​ទីផ្សារ​រដូវក្តៅ​កន្លងទៅ បានធ្វើឱ្យ​ប្រិយមិត្ត​បិសាច​ក្រហម Manchester United មួយចំនួន​មិន​ជឿជាក់​ទាំងស្រុង​ទៅលើ​សម្ថ​ភាព​របស់គាត់​ទេ​។​

​    ​នៅ​វ័យ ៣៤​ឆ្នាំ និង ការ​ប្រឡូក​ខ្លួន​ចូលក្នុង​បាល់ទាត់​អាជីព ១៧ ឆ្នាំ​មកនេះ បានធ្វើឱ្យ​មនុស្ស​មួយចំនួន​ជឿជាក់ថា និមិត្តរូប​របស់​ប្រទេស​ស៊ុយអែត​រូបនេះ នឹង​ត្រដាបត្រដួស​នៅក្នុង Premier League ដែល​គេ​ជឿជាក់ថា​ជាលី​ក​លំបាក​បំផុត​លើ​លោក ។​

​    ​ប៉ុន្តែ Ibrahimovic បានបញ្ជាក់​យ៉ាងច្បាស់​ទៅកាន់​អ្នក​សង្ស័យ​លើស​ម្ថ​ភាព​របស់គាត់ ជាមួយនឹង​ទម្រង់​លេង​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​បំផុត​មួយ​ដែល​គាត់​បាន​ផ្តល់ទៅឱ្យ​ក្រុម​របស់លោក Jose Mourinho ។​

​    ​អតីត​តារាបាល់ទាត់​របស់​ក្លឹប​យក្ស​បារាំង Paris Saint-Germain អាច​ស្វែងរក​គ្រាប់​បាល់​ចំនួន ១៥​គ្រាប់​ជាស្រេច​នៅក្នុង​លី​កនា​រដូវ​កាល​នេះ ខណៈដែល​គាត់​ផ្តល់ឱ្យ​បិសាច​ក្រហម​នូវ​ការ​នាំមុខ​នូវ​លទ្ធផល ២-០ នៅឯ​ទឹកដី Leicester City ហើយ​មួយ​គ្រាប់​បាល់​នេះ បាន​ធានា​ឱ្យ Ibrahimovic ក្លាយខ្លួន​ទៅជា​កីឡាករ​ដែលមាន​វ័យ​ចំណាស់​ជាងគេ​បំផុត​ដែល​សម្រេច​ចំនួន​គ្រាប់​បាល់​នេះ​តែ ១ រដូវ​កាល​ដំបូង​របស់ខ្លួន​។​

​    ​សរុបមក Ibrahimovic ស៊ុត​ចូល​បាន ២០ គ្រាប់​ក្នុងចំណោម​ការប្រកួត​ទាំងអស់​ចំនួន ៣២ លើក​មកនេះ​៕

adverise with khmeread