ប៉ូលិស​ខេត្តក្រចេះ​បង្ក្រាប​ទីតាំង​ជល់​មាន់​...​រឹបអូស​បាន​ម៉ូតូ ​៦ ​គ្រឿង​, ​អ្នកលេង​រត់​អស់​

    ក្រចេះ ៖ កម្លាំង​ប៉ូលិស​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត​ដឹកនាំ​ដោយ​លោក វរៈ​សេនីយ៍​ឯក គុណ សុ​ភ័​ណ្ឌ នាយការិយាល័យ​និង​មន្ត្រី​ជំនាញ​សរុប​ចំនួន​ ៨ ​នាក់ បាន​ចុះបង្ក្រាប​ល្បែង​ស៊ីសង​ជល់​មាន់ នៅ​ចំណុច​ស្ពាន​កន្សោម​បាត ស្ថិតក្នុង​ភូមិ​សំបុក ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេ​ត្ត​ក្រចេះ នៅ​ថ្ងៃទី​៦​ កុម្ភៈ ​២០១៧ ​វេលា​ម៉ោង​១១​ និង​២៥​នាទីនេះ។​

    ប៉ូលិស​និយាយថា ប្រតិបត្តិការ​នេះ​ប៉ូលិស​រឹបអូស​បាន​វត្ថុ​តាង​រួមមាន ម៉ូតូ​៦​គ្រឿង, អង្រុត​ក្រុងមាន់​ចំនួន​ ៨ និង កន្ត្រក​ដាក់​មាន់​ចំនួន​១។ ​ចំណែក​អ្នកលេង​គេចខ្លួន​អស់ ដោយ​មូលហេតុ​ទីតាំង​លេង​នៅ​ឆ្ងាយ​ងាយស្រួល​ក្នុងការ​គេចខ្លួន​។ 

    ​បច្ចុប្បន្ន​វត្ថុតាង​ខាងលើ​រក្សាទុក​នៅ​ស្នងការដ្ឋាន​ប៉ូលិស​ខេត្តក្រចេះ៕

adverise with khmeread