Neymar និយាយថា Barcelona អាច​តាម​ទាន់ Real Madrid ដើម្បី​លើក​ពាន La Liga

    ​Neymar ជឿជាក់ថា អ្នកមាន​បុណ្យ Barcelona អាច​នៅតែ​តាម​ទាន់​អធិរាជ​ស Real Madrid បាន នៅក្នុង​ដំណើរ​ប្រជែង​ពាន​លី​ក​កំពូល​អេ​ស្ប៉ា​ញ La Liga ទោះបីជា​ម្ចាស់​ពាន​អឺរ៉ុប​រដូវ​កាល​មុន​មួយ​នេះ មាន​ទម្រង់​លេង​ល្អ​គួរឱ្យកត់សម្គាល់​យ៉ាងណា​ក្តីនា​រដូវ​កាល​នេះ​។​

​    ​អធិរាជ​ស​បច្ចុប្បន្ន​បាន​បន្ត​នាំមុខ​គូប្រជែង​ដ៏​ជូ​ចត់​របស់ខ្លួន Barca ត្រឹម​មួយ​ពិន្ទុ​ប៉ុណ្ណោះ ប៉ុន្តែ​ក្រុម​របស់លោក Zinedine Zidane នៅសល់​ពីរ​ប្រកួត​ទៀត​នៅក្នុង​ដៃ ហើយ​ពួកគេ​បរាជ័យ​ត្រឹម​មួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុង​លី​កនា​រដូវ​កាល​នេះ​។​

​    ​ទោះជា​យ៉ាងណាក្តី ការឆ្លុះបញ្ចាំង​ដែល​ជាការ​បំផុសគំនិត​មួយ​ផង​នោះ ដែល​អធិរាជ​បាន​ដេញតាម​ប្រកៀក​ប្រកិត​ពី​គម្លាត​ដ៏​ឆ្ងាយ​ជាមួយនឹង​កំពូល​តារាង Barcelona ក្នុង​រដូវ​កាល ២០១៥-១៦​កន្លងទៅនេះ បានធ្វើឱ្យ Neymar នៅតែមាន​សុទិដ្ឋិនិយម​នៃ​ដំណើរ​ប្រជែង​ពាន​លី​ក​កំពូល​មួយ​នេះ​។​

​    ​Neymar បាន​បញ្ជាក់ថា "​ខ្ញុំ​ដឹងថា​វា​គឺ​ពិតជា​លំបាក ប៉ុន្តែ​គ្មាន​អ្វីដែល​មិនអាច​ទៅរួច​នោះឡើយ​។ កាលពី​ឆ្នាំមុន យើង​មាន ១២​ពិន្ទុ​ឈរ​នៅ​ពីលើ​ចំណាត់ថ្នាក់​ទី​ពីរ ហើយ​យើង​ចុងក្រោយ​បានឈ្នះ​ពាន ដោយមាន​ពិន្ទុ​ដាច់​ត្រឹម​តែមួយ ឬ​ពីរ​ពិន្ទុ​ប៉ុណ្ណោះ ប្រសិនបើ​ខ្ញុំ​មិន​ច្រឡំ​។ នៅតែមាន​ការប្រកួត​ជាច្រើន​ទៀត​នៅខាងមុខ រឿង​គ្រប់យ៉ាង​អាច​កើតឡើង ហើយ​យើង​ពិតជា​បាន​ផ្តោត​។ យើង​ពិតជា​មាន​ភាព​ស្រែក​ឃ្លាន​សម្រាប់​ពាន​នេះ ហើយនឹង​ទៅមុខ​សម្រាប់​វា​"៕

adverise with khmeread