Index

អស្ចារ្យ​គ្រាន់តែ​ត្រាំ​ដៃ​ក្នុង​ទឹកអំបិល​ឈឺសន្លាក់​និង​ស្ពឹក​ក៏​បាត់អស់​

    សម័យ​ទំនើប​នេះ​វ័យ​ណា​ក៏មាន​ជំងឺ​ឈឺ​ឆ្អឹង ឈឺសន្លាក់​ដែរ មិន​ដូច​កាលពី​សម័យ​ពី​ដើម​ទេ​ទាល់តែ​ដល់​វ័យចាស់​ជរា​ឬ​ស្ត្រី​អស់​រដូវ​ទើប​មាន​អា​ការៈឈឺ​បែបនេះ​។​

    ឥឡូវនេះ​យើង​មាន​វិធី​ងាយៗ អាច​ព្យាបាល​ភាពស្ពឹក​ស្រពន់​នៅ​ប្រអប់ដៃ​នឹង​ជើង ឬក៏​ឈឺសន្លាក់​ឱ្យបាន​ធូរស្បើយ​បាន​។​

    អំបិល​មាន​តួនាទី​មួយ​ពិសេស​ក្នុងការ​កាត់បន្ថយ​អា​ការៈឈឺចាប់​ដូចជា​ឈឺ​ស្ពឹក​ក្នុង​ដៃ សន្លាក់ ភាព​រឹង ការបត់បែន​ចលា​នា​ដៃ​ដោយបាន​ផ្សាភ្ជាប់​ជាមួយនឹង​ជំងឺ​រលាក​សន្លាក់​។​

     អំបិល​ជា​ប្រភព​សម្បូរ​ម៉ាញ៉េ​ស្យូ​ម​ដែលមាន​សារៈ សំខាន់បំផុត​សម្រាប់​ព្យាបាល​ឆ្អឹង ។​បន្ថែម​ពីនេះ​ម៉ាញ៉េ​ស្យូ​ម​អាចជួយ​ឱ្យ​ថយចុះ​រាល់​ការឈឺ​សរសៃប្រសាទ​បាន​ទៀតផង​។​

    -​ការអនុវត្តៈ​

១-​យក​ទឹក​ក្ដៅ​អ៊ុនៗ​តាម​ចំណុះ​ដែល​អាច​ត្រាំ​ដៃ​បាន​ហើយ​លាយ​ជាមួយ​អំបិល​ចំនួន​២​កូន​ពែង​រូ​ច​កូរ​ឱ្យ​សព្វ​។​

២-​ត្រាំ​ដៃ​របស់​អ្នក​នៅក្នុង​វា​រយៈពេល ២០ ទៅ ៣០ នាទី​។​

៣-​ត្រាំ​៣​ដង​ក្នុង​មួយ​សប្ដាហ៍​(​ការ​ត្រាំ​នេះ​មិនមាន​ការកំណត់​ឡើយ​អ្នក​អាច​ត្រាំ​រហូតដល់​ទទួល​អារម្មណ៍​បាន​ធូរស្បើយ​។​តែ​ជាទូទៅ​ក្នុង​១​សប្តាហ៍​ដំបូង​អ្នកនឹង​មាន​ភាព​ធូរស្បើយ​បន្ទាប់ពី​ត្រាំ​រួច​។​

    ចំណាំ  ការ​ត្រាំ​ទឹកអំបិល​នេះ​ក៏​អាច​ត្រាំ​ខ្លួន​ទាំងមូល​ក៏បាន ៕​

មតិយោបល់