ប្រិយមិត្ត Arsenal លើក​បដា​ទាមទារ​ឱ្យ Arsene Wenger ចុះ​ពី​តំណែង គាត់​ធ្វើ​មើលមិនឃើញ ឥឡូវ​ពួកគេ​ផលិត​វីដេអូ​ចម្រៀង​ជេរប្រទេច គាត់​មើលឃើញ​អត់​?

    ​ប្រិយមិត្ត​មួយចំនួនធំ​របស់​ក្រុម​កាំភ្លើង​ធំ Arsenal ចង់ឱ្យ Arsene Wenger ចុះ​ចេញពី​តំណែង​។ នេះ​មិនមែនជា​ព័ត៌មាន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​អ្វី​នោះឡើយ​។​

​    ​វា​គឺជា​រឿង​ដ៏​សាមញ្ញ​មួយ​សម្រាប់​រយៈពេល​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​មកនេះ​។​

​    ​ប៉ុន្តែ​យុទ្ធនាការ​នេះ​បាន​បន្ត​កើនឡើង​បន្ថែមទៀត ខណៈដែល​កាំភ្លើង​ធំ​បាន​បន្ថែ​មគ​ន្លាត​ស្ថិតនៅ​ឆ្ងាយ​ពីក្រោយ​កំ​ពូ​ង​តារាង​លី​ក​កំពូល​អង់គ្លេស Premier League ក្រុម​តោ​ខៀវ Chelsea ។​

​    ​ក្រុម​អ្នកចាត់ការ​ទូទៅ​សញ្ជាតិ​បារាំង​រូបនេះ មាន​គ​ន្លាត​ដល់​ទៅ ១២​ពិន្ទុ​តាម​ពីក្រោយ​តោ​ខៀវ បន្ទាប់ពី​ត្រូវបាន​បំបាក់​ក្នុង​លទ្ធផល ៣-១ នៅលើ​ទឹកដី Stamford Bridge កន្លែង​ដែលមាន​បដា​ជាច្រើន​សរសេរថា Wenger Out  រួមទាំង​បដា​មួយ​គួរឱ្យ​រំខាន Gary Neville បំផុត​។​

​    ​ហើយ​បច្ចុប្បន្ន​ការតវ៉ា​ទាមទារ Wenger ចុះចេញ​បាន​ឈានដល់​ថ្នាក់​ផលិត​ជា​ចម្រៀង ជេរប្រមាថ​តែម្តង​។​

​    ​តារា​កំប្លែង​លោក Uncle Ed បានចេញ​ផ្សាយ​នូវ​បទ​ចម្រៀង​ថ្មី​ដែលមាន​ចំណងជើង​ថា "Wenger Out, Arsenal Diss"  ដោយ​អង្វរ​អ្នកចាត់ការ​ទូទៅ​រូបនេះ​ចាកចេញ​ពី​ក្លឹប​ទៅ​។​

​    ​"​ការឈឺចាប់​ពិតប្រាកដ គឺ​គាំទ្រ Arsenal " ជា​ឃ្លា​មួយ​ដែល​លោក Uncle Ed បាន​បញ្ចូល​ទៅក្នុង​វីដេអូ ហើយ​ជាក់ស្តែង​វា​នឹងមាន​ប្រិយមិត្ត​ជាច្រើន​នឹង​គាំទ្រ​៕

 

adverise with khmeread