លុយ ១០ ម៉ឺនសោះ ហ៊ានវាយបងស្រីបង្កើតខ្លួនឯង

    កណ្ដាល ៖ មានករណីប្រើហិង្សា​ដោយ​ចេតនា លើបងស្រីខ្លួនឯងកាលពីថៃ្ង​ទី​០៦ កុម្ភៈ ២០១៧ វេលា​ម៉ោង​០៧ និង១០​នាទី នៅ​ចំណុច​ផ្ទះ​ជនរងគ្រោះ​ភូមិ​ព្រៃ​ចំការ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល​។ 

    ជនរងគ្រោះឈ្មោះ ខាន់  ស្រី​នាង ភេទ​ស្រី​ អាយុ​៤៣​ឆ្នាំ ជនជាតិ​ខែ្មរ មុខរបរ​កសិករ នៅ​ភូមិ​ព្រៃ​ចំការ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល។ បណ្តាល​ឱ្យ របួស​ រលាត់​ត្រង់​ស្មា​ខាងឆ្វេង និង​ខូចខាត​ (ហ៊ឹង​កុងម៉ា ១,​ ស៊ុម រូបថត​,​ កញ្ចក់​បង្អួច​០១​ផ្ទាំង​,​ ស៊ុម​ផ្កា​)។​

​    ជនល្មើស (​ឃាត់ខ្លួន​ថ្ងៃទី​០៦ កុម្ភៈ ២០១៧) ត្រូវជាប្អូនបង្កើត​របស់​ជន​រងគ្រោះ​ឈ្មោះ ខេង ភា​រ៉ា​ន់ ហៅ​អូន ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ ជនជាតិ​ខែ្មរ មុខ​មិន​ពិតប្រាកដ ទីលំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ព្រៃ​ចំការ ឃុំ​លំហាច ស្រុក​អង្គស្នួល ខេត្តកណ្តាល ។ 

    ប៉ូលិសនិយាយថា ​នៅ​ថ្ងៃទី​០៦ កុម្ភៈ ២០១៧ ​ម៉ោង​០៧​ព្រឹក ជនល្មើស​បាន​ចុះ​ពី​ផ្ទះ មក​ហូបបាយ​នៅក្រោម ពេល​ហូបបាយ​រួច​ក៏​ឡើងទៅ​លើផ្ទះ​វិញ​បាន​សុំ​លុយ​ពី​ជនរងគ្រោះ ចំនួន ១០ ​ម៉ឺន​រៀល ហើយ​ពេលនោះ ជនរងគ្រោះ​ថា​ "អត់​មាន​លុយ​" ស្រាប់តែ​ជនល្មើស បាន​ស្ទុះ​មក​វាយ​ជនរងគ្រោះ និង​យក​ដែក​ដៃ​ទ្វារ​ចាក់​ចំ​ស្មារ​ខាងឆ្វេង បណ្តាលឱ្យ​របួស និង បាន​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​អស់​ជាច្រើន​ទៀតផង។ 

    ពេលនោះ​ជនរងគ្រោះ​បាន​ប្តឹង​មក​សមត្ថកិច្ច ​ដើម្បី​ជួយ​អន្តរាគមន៍ទើប​កម្លាំងបាន​ចុះទៅ​ធ្វើការ​ឃាត់ខ្លួន​។​ ​បញ្ជាក់​៖​ ជនល្មើស​តែងតែ វាយ​ធ្វើបាប គំរាមកំហែង​ជនរងគ្រោះ និង​វាយបំផ្លាញ​ទ្រព្យសម្បត្តិ​ក្នុងផ្ទះ​ជាច្រើនលើក​មកហើយ​។ ចំពោះ​ជនល្មើស​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការ​​ដ្ឋា​ន ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕

adverise with khmeread