ប៉ូលិស​ខណ្ឌមានជ័យ​វ៉ៃខ្នោះ​ជនសង្ស័យ​ ២ ​នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ និង​ដាវ​សាំ​ម៉ូ​រ៉ៃ​

    ភ្នំពេញ ៖ ជនសង្ស័យ​២​នាក់​ត្រូវបាន​ប៉ូលិស​ឃាត់ខ្លួន​ក្នុងករណី​ជួញដូរ និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កាលពី​ថ្ងៃទី​០៦​ កុម្ភៈ​ ២០១៧ វេលា​ម៉ោង​១១​នៅ​ចំណុច​ក្នុង​បន្ទប់​ជួល​លេខ អឺ​១២,​ អឺ​១៤ ផ្លូវលំ ក្រុមទី​០៥ ភូមិ ដំណាក់​ធំ​២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ប៉ូលិស​និយាយថា កម្លាំង​ប៉ូលិស​ខណ្ឌមានជ័យ និងកម្លាំង​ប៉ូលិស​ប៉ុស្តិ៍​ស្ទឹងមានជ័យ បាន​សហការ​ជាមួយ​កម្លាំង​សាលាសង្កាត់​ស្ទឹងមានជ័យ ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​តាម​ផ្ទះជួល​ស្នាក់ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ ​០២ ​នាក់ ពីបទ​ជួញដូរ ​និង​ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន។​

    ប៉ូលិស​បន្តថា ជនសង្ស័យ​១-​ឈ្មោះ ចាន់ វណ្ណា ហៅ ញ៉ា​ញ់ ភេទប្រុស  អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ បន្ទប់​ជួល​លេខអឺ​១២ ផ្លូវលំ ក្រុមទី​០៥ ភូមិដំណាក់​ធំ​២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ និង​២-​ឈ្មោះ ហុង មេត្តា ហៅ ម៉ៅ ភេទប្រុស  អាយុ ២៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិន​ពិតប្រាកដ ស្នាក់នៅ បន្ទប់​ជួល​លេខ អឺ​១៤ ផ្លូវលំ ក្រុមទី​០៥ ភូមិ ដំណាក់​ធំ​២ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។​

    ក្នុងនោះ​ប៉ូលិស​បាន​ដកហូត​វត្ថុតាង​រួមមាន ក្រាម​ព​ណ៌ស​ថ្លា​ (​សង្ស័យ​ជា​គ្រឿងញៀន​) ចំនួន ០៧ កញ្ចប់​ថង់ ​(​កញ្ចប់​ធំ​០១,​ កញ្ចប់​តូច​០៦), ជញ្ជីង​អេ​ឡិច​ត្រូ​និ​ត​ចំនួន ០១ គ្រឿង, ឧបករណ៍​សម្រាប់​ជក់​គ្រឿងញៀន​មួយចំនួន និង ដាវ​កែច្នៃ​ចំនួន ០៤ ដើម។​

    បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០២​នាក់​ខាងលើ​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​ប៉ូលិស​ខណ្ឌ​ដើម្បី​កសាង​សំណុំរឿង៕

adverise with khmeread