រថយន្ត​បើក​បុក​ម៉ូតូ​របួស​បាក់ជើង​យុវជន​ម្នាក់​នៅ​កណ្តាលស្ទឹង​

    កណ្តាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ករណី​កើតឡើង​រវាង​រថយន្ត និង​ម៉ូតូ​នា​វេលា​ម៉ោង៥ ​និង​៣០​នាទី​ល្ងាច​ថ្ងៃទី​៦ ​កុម្ភៈ ២០១៧ ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣ ចន្លោះ​គីឡូម៉ែត្រ​លេខ ​25-26 ​ចំណុច ភូមិ​ព្រៃ​ទ​ទឺង ឃុំត្រពាំងវែង ស្រុក​កណ្ដាលស្ទឹង​ ខេត្តកណ្ដាល ​បណ្តាលឱ្យរ​បួស​បាក់ជើង​ម្នាក់។

    ប៉ូលិស​និយាយថា ភាគី​ម៉ូតូ​រងគ្រោះ​ម៉ាក់​ហុងដា​C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល ​1R-5601 បើកបរ ដោយ​ឈ្មោះ ប៊ុន ណា​នាង ភេទ​ប្រុស​ អាយុ១៩​ឆ្នាំ​ នៅ​ភូមិត្រពាំង​ចក ឃុំ​ថ្មី ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល បើកបរ​ក្នុងទិសដៅ​ពី​ភ្នំពេញ​ទៅ​តាកែវ ពី​ជើង ទៅ​ត្បូង​របួសធ្ងន់​បាក់ជើង​ឆ្វេង​ជិះ​ម្នាក់ឯង​។​

    ចំណែក​រថយន្ត​បង្ក​ស្លាក​លេខ ភ្នំពេញ 3A-2251 ​ច្រាសទិស​គ្នា​អ្នកបើកបរ​គេចខ្លួនបាត់​។​ ចំពោះ​ជនរងគ្រោះ​បាន​បញ្ជូនទៅ​មន្ទី​ពេទ្យ​លោកសង្ឃ​។ ​វត្ថុតាង​បាន​យកមក​រក្សាទុក​នៅ អធិការដ្ឋាន​ស្រុក​ជា​បណ្តោះអាសន្ន៕

adverise with khmeread