អាមេរិកនិងជប៉ុនធ្វើតេស្តប្រព័ន្ធប្រឆាំងមីស៊ីលឆ្លងទ្វីប ជោគជ័យ ដោយអាចបាញ់កម្ទេចគ្រប់ប្រភេទមីស៊ីលចម្ងាយខ្លីនិងមធ្យម

    ​សហរដ្ឋអាមេរិក​និង​ជប៉ុន​បានបញ្ចប់​ការធ្វើ​តេស្ត​ដ៏​មាន​សារៈសំខាន់​មួយ​សម្រាប់​ការការពារ​ប្រឆាំង​គ្រាប់​មី​ស៊ី​ល ដោយ​បាញ់​កម្ទេច​មី​ស៊ី​ល​ឆ្លង​ទ្វីប​កម្រិត​មធ្យម​ជាមួយ​យន្តហោះ​ពិឃាត​ថ្មី​មួយ​ដែល​បាញ់​ចេញពី​នាវា​ពិឃាត​មី​ស៊ី​ល​។​

​    ​ទីភ្នាក់ងារ​មី​ស៊ី​ល​អាមេរិក​បានប្រកាសថា នាវា USS John Paul Jones បាន​ចាប់​សញ្ញា​និង​កម្ទេច​គោលដៅ​មី​ស៊ី​ល​ឆ្លង​ទ្វីប​ដោយ​ប្រើ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ឈ្មោះ "Aegis Missile Defense System" និង "Standard Missile-3 Block IIA"​។ នេះ​បើតាម​ប្រភព CNN កាលពី​ថ្ងៃ​ចន្ទ ទី ៦ កុម្ភៈ​។​

​    ​ការធ្វើ​តេស្ត​នេះ​បាន​កើតឡើង​កាលពី​យប់​ថ្ងៃ​សុក្រ​សប្តាហ៍​មុន​នៅ​កោះ Kauai នៃ​រដ្ឋ​ហា​វ៉ៃ​។​

​    ​ការធ្វើ​តេស្ត​នេះ​បានកើត​ឡើង​ស្របពេល​រដ្ឋមន្ត្រីក្រសួង​ការពារជាតិ​ថ្មី​អាមេរិក​លោក James Mattis បានធ្វើ​ដំណើរ​ទស្សនកិច្ច​ក្រៅប្រទេស​ជា​លើកដំបូង​ទៅកាន់​ប្រទេស​កូរ៉េខាងត្បូង​និង​ជប៉ុន​។​


​    ​    ​ប្រព័ន្ធ​ការពារ​មី​ស៊ី​ល​ឆ្លង​ទ្វីប​បាន​ស្ថិតនៅក្នុង​របៀបវារៈ​កំ​ពូ​ល​បន្ទាប់ពី​ការធ្វើ​តេស្ត​មី​ស៊ី​ល​រយៈ​ចម្ងាយ​ខ្លី​និង​មធ្យម​របស់​កូរ៉េខាងជើង​កាលពី​ឆ្នាំមុន​។​

​    ​ហើយ​សហរដ្ឋអាមេរិក​ព្រួយបារម្ភ​កូរ៉េខាងជើង​ប្រហែល​អភិវឌ្ឍ​មី​ស៊ី​ល​រយៈ​ចម្ងាយ​ឆ្ងាយ​ដែលមាន​សមត្ថភាព​ដឹក​ក្បាល​គ្រាប់​នុយក្លេអ៊ែរ អាច​បាញ់​ដល់​ឆ្នេរ​ខាងលិច​អាមេរិក​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត