មិនដែល​ដឹង​សោះ គ្រាន់តែ​ស្ទះចរាចរណ៍​ក៏​ធ្វើឱ្យ​កើត​ជំងឺមហារីក​ដែរ​!

    ​ការបំពុល​បរិយាកាស​គឺជា​ហានិភ័យ​សុខភាព​ដ៏​ធំ​មួយ ហើយ​ពួកយើង​ជាច្រើន​មិនទាន់​បានដឹង​អំពី​វា​ទាំងស្រុង​នោះទេ​។ ប្រហែលជា​អត្ថបទ​មួយ​នេះ​ជា​ផ្នែក​ថ្មី ពី​ការសិក្សា​មួយ​នៅ​សាកលវិទ្យាល័យ Surrey នឹង​បង្ខំ​ឱ្យ​អ្នក​ត្រូវតែ​ជៀស​ឱ្យបាន​អំពី​បញ្ហា​ស្ទះចរាចរណ៍​នេះ​។​

​    ​បើទោះជា​ស្ដាប់​មើលទៅ​ថា ការបំពុល​បរិយាកាស​ដូចជា​មិនមាន​អ្វី​ថ្មី​សោះ ប៉ុន្ដែ​ការស្ទះ​ចរាចរណ៍​អាច​បង្ក​មហារីក​ដល់​មនុ​ស្សបាន​។ ជាការ​ពិត កម្រិតជាតិពុល​នៅ​ខាងក្នុង​រថយន្ត គឺ​មិន​ទៅណា​ឡើយ​ដោយសារតែ​ការកកស្ទះ​នៅលើ​ដងផ្លូវ​ទៅណា​មិន​រួច​។​

​    ​* អ្វីដែល​បង្កឱ្យមាន​ជំងឺមហារីក នៅពេល​ស្ទះចរាចរណ៍​?

​    ​មាន​អាកា​រៈ​ជំងឺ​ជាច្រើន អ្នក​អាច​នឹង​ជួប​ក្នុងពេល​ស្ទះចរាចរណ៍ ដូចជា​ករណី​ស្ត្រេ​ស តប់ប្រមល់​ជាដើម ប៉ុន្ដែ​បញ្ហា​ធំ​បំផុត​គឺ​នៅពេល​យើង​អង្គុយ​ក្នុង​រថយន្ត​បិទទ្វារ​ជិត ខណៈដែល​កង្ហារ​នៅ​ដំណើរការ​។ នេះ​ធ្វើឱ្យ​កង្ហារ​ស្រូបយក​ខ្យល់ពុល​ចូលមក​ខាងក្នុង​រថយន្ត ជា​កន្លែង​ដែល​មនុស្ស​អង្គុយ​ទាំង​មិនដឹង​ខ្លួន​ថា​ទទួលបាន​ជំងឺមហារីក​។​

​    ​ជា​លទ្ធផល ជាតិពុល​បាន​ចូលមក​បំពុល​ក្នុង​រថយន្ត​។ ការប៉ះពាល់​ផ្សែង​ពុល​ខណៈដែល​នៅក្នុង​រថយន្ត​គឺជា​រឿង​ចៀស​មិន​ផុត​ទេ​។ ហើយ​រថយន្ត​ដែល​នៅ​ជុំវិញ​អ្នក​គឺ​បញ្ចេញ​ផ្សែង​ដែល​មិនអាច​ដកដង្ហើម ឬ​ស្រូប​យកបាន ។ មិន​ត្រឹមតែ​បង្កបញ្ហា​សុខភាព​ផ្សេង​នោះទេ ប៉ុន្ដែ​វា​អាច​បង្ក​ទៅជា​មហារីក​សួត​ផងដែរ​។​

​    ​* វិធី​បង្ការ​ពី​ផ្សែង​ពុល​៖
​    ​- ប្ដូរ​មុខងារ​កង្ហារ​ឱ្យ​បាញ់​ខ្យល់​ចេញ​ក្រៅ​វិញ​
​    ​- បិទ​បង្អួច​រថយន្ត​ឱ្យ​ជិត​
​    ​- ប្រសិន​អាច សូម​បិទ​កង្ហារ​រថយន្ត 
​    ​- ត្រូវ​បង្កើន​គ​ន្លាត​ពី​រថយន្ត​ផ្សេងៗ​ឱ្យ​ឆ្ងាយៗ​
​    ​- រក​ភេសជ្ជៈ​ធម្មជាតិ​ដើម្បី​បណ្ដេញ​ជាតិពុល​ពី​រាងកាយ​

​    ​ដោយឡែក​យោងតាម​អង្គការ​សុខភាព​ពិភពលោក​ក៏បាន​អះអាង​ផងដែរ​ថា ផ្សែង​ពុល​គឺ​បង្ក​មហារីក​ដល់​មនុស្ស និង​បញ្ហា​សុខភាព ១០ ប្រភេទ​ផ្សេង​ទៀតផង​៕

ប្រភព៖បរទេស

adverise with khmeread

អ្នកនឹងចូលចិត្ត