ញាក់សាច់​! ប៉ូលិស​ឆែក​កុដិ​ព្រះសង្ឃ​មី​យ៉ាន់​ម៉ា​ឃើញ​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​រាប់លាន​គ្រាប់​

    ​ប៉ូលិស​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ម្សិលមិញ​ថា ព្រះសង្ឃ​មួយអង្គ​ក្នុងប្រទេស​មី​យ៉ាន់​ម៉ា​ត្រូវបាន​ចាប់ខ្លួន​ពីបទ​លួច​លាក់ទុក​ថ្នាំញៀន​មេ​តំ​ហ្វេ​តា​មីន​ជាង ៤ លាន​គ្រាប់​ក្នុង​កុដិ បន្ទាប់ពី​បង្ក្រាបបាន​ករណី​លាក់​ថ្នាំញៀន​ដ៏​ធំ​បំផុត​កាលពី​ឆ្នាំមុន​។ 

​    ​ព្រះសង្ឃ​ព្រះនាម Arsara កំពុង​ជាប់គុក បន្ទាប់ពី​ប៉ូលិស​រកឃើញ​រកឃើញ​ថ្នាំញៀន​រាប់ម៉ឺន​គ្រាប់​ក្នុង​ឡាន​របស់គាត់ ខណៈ​សង្ឃ​នេះ​បើកបរ​ចេញពី​ភូមិ Shwe Baho ក្នុង​ទីក្រុង Maungdaw រដ្ឋ Rakhine ជាប់​ព្រំដែន​ប្រទេស​បង់​ក្លា​ដែ​ស​។ 

​    ​មេ​ប៉ូលិស​មូលដ្ឋាន លោក Kyaw Mya Win បាន​ប្រាប់ AFP ថា "​ដំបូង ប៉ូលិស​រកឃើញ​ថ្នាំញៀន ៤០០.០០០ គ្រាប់ ពេល​ប៉ូលិស​ឆែកឆេរ​ឡាន​របស់គាត់​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​។ បន្ទាប់មក​ប៉ូលិស​បាន​ឈានដល់​ការឆែកឆេរ​កុដិ ក៏​រកឃើញ​ថ្នាំញៀន ៤,២ លាន​គ្រាប់​ទៀត​"​។ 

​    ​គួរ​បញ្ជាក់ថា មី​យ៉ាន់​ម៉ា​ជា​ប្រទេស​លំដាប់​កំពូល​មួយ​លើ​ពិភពលោក ដែល​ពូកែ​ខាង​ផលិត​គ្រឿងញៀន ជាពិសេស​ថ្នាំ​មេ​តំ​ហ្វេ​តា​មីន អាភឿន និង​ថ្នាំញៀន​ជាច្រើន​ប្រភេទ​ទៀត​៕

ប្រភព៖បរទេស

adverise with khmeread