ល្បី​ថា ប្រសិនបើ​ដើម​នេះ​ដាំ​ទៅ​បែក​គុម្ព វា​នឹង​នាំ​មាសប្រាក់​ទ្រព្យសម្បត្តិ​ចូល​ផ្ទះ​!

     អ្នកជំនួញ​ថៃ​កាត់​ចិន​តែង​ជឿជាក់​ជា​យូរ​មកហើយ​លើ​អប្បិយ​ជំនឿ​នាំ​លាភ​ទ្រព្យ​របស់​រុក្ខជាតិ​ដែល​ដាំ​ក្នុងផ្ទះ ហើយ​នា​សម័យ​ទំនើប​នេះ​ទៀតសោត អប្បិយ​ជំនឿ​នេះ​នៅតែ​បន្ត និង​មាន​សភាព​ខ្លាំងក្លា​ជាង​សម័យមុនៗ​ទៅទៀត ក្នុងសង្គម​ថៃ​បច្ចុប្បន្ន​។ 

​    ​ពួកគេ​ជឿថា ពពួក​រុក្ខជាតិ​នាំ​លាភ​ទ្រព្យ​មួយចំនួន វា​មិន​ត្រឹម​ជួយ​លើកកម្ពស់​ស្មារតី និង​រាសី​ទ្រព្យសម្បត្តិ​ប៉ុណ្ណោះ​ទេ តែ​វា​ក៏​ជួយ​ជំរុញ​សុខភាព​ជារួម​របស់​ម​នុស្ស​ផងដែរ ដោយសារតែ​សមត្ថភាព​ស្រូបយក​ខ្យល់​គីមី​ជុំវិញ​ផ្ទះ​របស់​ពួកគេ​។ 

​    ​ដោយឡែក រុក្ខជាតិ​មួយ​នេះ ដែល​ខ្មែរ​យើង​និយម​ហៅថា "​ប្រទាល​ត្រជាក់​" ត្រូវបាន​ម​ជ្ឈ​ម​ដ្ឋា​ន​ប្រជាជន​ថៃ​ដែល​ជឿ​ង​ង​ប់ង​ល់​លើ​អប្បិយ​ជំនឿ យល់ឃើញថា ជា​រុក្ខជាតិ​នាំ​លាភ នាំ​ទ្រព្យសម្បត្តិ​ចូល​ផ្ទះ​។ អប្បិយ​ជំនឿ​នេះ ត្រូវបាន​ប្រ​ណិ​ប​តន៍​ជា​យូរ​មកហើយ​ក្នុងសង្គម​ថៃ ហើយ​ពួកគេ​ជឿថា ប្រសិនបើ​ប្រទាល​ត្រជាក់​ដុះ​បែក​គុ​ម្ភ នោះ​មាសប្រាក់​កែវកង​នឹង​រឹតតែ​ហូរ​ចូលក្នុង​ផ្ទះ​របស់​ពួកគេ​។ 

​    ​វា​ជា​រុក្ខជាតិ​ជួយ​ជំរុញ​ស្មារតី អ្នកជំនួញ​ដែល​ជឿ​ងប់​ទាំងនោះ ឱ្យខិត​ខំប្រឹងប្រែង​រក​ស៊ី​មិនមាន​ថ្ងៃ​សម្រាក ហើយ​ជាពិសេស​នោះ វា​ជា​រុក្ខជាតិ​ដែល​ងាយស្រួល​ដាំ និង​តម្រូវឱ្យ​ស្រោច​ទឹក​ពីរ​បី​ដង​ប៉ុណ្ណោះ​ក្នុង​មួយខែ​។ ហើយ​គេ​អាច​ដាំ​វា​ក្នុង​ផើង​ទុក​ក្នុង​ម្លប់​ក៏បាន​ដែរ​៕

adverise with khmeread

អ្នកនឹងចូលចិត្ត