ថ្នាំ​ផលិត​ពី​សូកូឡា​សុទ្ធ​សម្រាប់​ព្យាបាល​គាំងបេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល និង​ជំងឺ​វង្វេង ចាប់ផ្តើម​លក់​នៅ​អង់គ្លេស​

    ​ថ្នាំ​ថ្មី​មួយ​ប្រភេទ​ដែល​ជួយ​កាត់បន្ថយ​ហានិភ័យ​គាំងបេះដូង ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល​និង​ជំងឺ​វង្វេង​ឥឡូវ​កំពុង​ធ្វើ​ចរាចរណ៍​នៅលើ​ទីផ្សារ​ប្រទេស​អង់គ្លេស ហើយ​ថ្នាំ​ទាំងមូល​គឺ​ផលិតឡើង​ពី​សូកូឡា​ទាំងអស់​។​

​    ​ថ្នាំ​ឈ្មោះ "BloodFlow+" គឺជា​ថ្នាំ​គ្រាប់​សូកូឡា​ដំបូង​គេ​នៅ​អង់គ្លេស ហើយ​វា​ត្រូវបាន​ផលិតឡើង​សម្រាប់​អ្នក​ដែលមាន​បញ្ហា​បេះដូង​។​

​    ​ដោយ​ស្រាវជ្រាវ​ដោយ​វិទ្យាស្ថាន​រាជ​សមាគម​នៃ​គីមីវិទ្យា គេ​បាន​បញ្ជាក់ថា សារធាតុ Flavonoids ក្នុង​ថ្នាំ​នេះ ជួយ​ដល់​ផលិតកម្ម​នីទ្រិច​អុកស៊ីត​ដែល​បង្ក​ឱ្យ​ជញ្ជាំង​សាច់ដុំ​សរសៃឈាម​អាកទែរ​បន្ធូ​រ​បាន​យ៉ាង​ជោគជ័យ​។​

​    ​អាជ្ញាធរ​សុវត្ថិភាព​ចំណីអាហារ​អឺរ៉ុប​បាន​ទទួលស្គាល់ថា​វា​ជួយ​ដល់​លំហូរ​ឈាម​និង​ផ្ទេរ​អុកស៊ីសែន​និង​សារធាតុចិញ្ចឹម​ទៅកាន់​រាងកាយ​៕

ប្រភព៖បរទេស

adverise with khmeread