តើកូនៗចេះតែខ្លាចខ្មោច ខ្លាចការប្រឡង ខ្លាចអ្វីៗសព្វសារពើមែនទេ? ប្រើបច្ចេកទេស ទាំង ៧ ចំណុចនេះ!

    ​តើ​កូនៗ​របស់លោក​អ្នកចេះ​តែមាន​អារម្មណ៍​ខ្លា​ចនេះ​ខ្លាច​នោះ នៅ​មិន​ស្ងៀម​រសាប់រសល់​រហូត​មែន​ទេ​? បើដូច្នោះ លោកអ្នក​ត្រូវតែ​រក​វិធី​និយាយ​លួង​ចិត្ត​ក្មេង​ដើម្បីឱ្យ​បាត់​អារម្មណ៍​បែបនេះ​។ ប៉ុន្តែ វា​មិនមែនជា​រឿង​ងាយស្រួល​ទេ ស្រួល​មិន​ស្រួល កាន់តែ​លួង ក្មេង​កាន់តែ​ខ្លាច​លើស​ដើម ប្រសិនបើ​មិនចេះ​ប្រើពាក្យ​សម្តី​ឱ្យចំ​គោលដៅ​។ ប្រសិនបើ​លោកអ្នក​ចង់ដឹងថា​និយាយ​ពាក្យ​អ្វី កូនៗ​បាត់​ភ័យខ្លាច សាកល្បង​ឃ្លា​មួយ​ក្នុងចំណោម ៧ ខាងក្រោម​នេះ​។ 

​    ​១. ហុច​ក្រដាស​មួយ​ឱ្យ​កូន​សរសេរ​អ្វី​ក៏បាន ហើយ​សួរ​កូន​ថា "​កូន​ចង់​គូរ​អ្វី​លើ​ក្រដាស​នេះ​?"
​    ​ការ​គូរ​លើ​ក្រដាស មិន​ថា​ជា​រូប​អ្វី​ឬ​ជា​អក្សរ​អ្វី​ទេ គឺ​ជួយ​ក្មេង​ធូរស្បើយ​អារម្មណ៍​បាត់អស់​ការភ័យខ្លាច នៅពេល​ពួកគេ​ប្រើ​ខួរក្បាល​ផ្ចង់​លើ​ការ​គូរ​របស់​ពួកគេ​។ 

​    ​២. ធ្វើឱ្យ​ពួកគេ​មាន​អារម្មណ៍​សុវត្ថិភាព​ដោយនិយាយ​ថា "​ម៉ាក់​ស្រឡាញ់​កូន​...​កូន​មាន​សុវត្ថិភាព​ហើយ មិន​អី​ទេ​"
​    ​ត្រូវ​ចងចាំ ការភ័យខ្លាច​ធ្វើឱ្យ​ក្មេង​មាន​អារម្មណ៍​ថា ផ្លូវចិត្ត​និង​ផ្លូវកាយ​របស់​វា​កំពុងមាន​គ្រោះថ្នាក់​។ និយាយ​ដដែលៗ​ថា "​កូន​មាន​សុវត្ថិភាព​ហើយ មិន​អី​ទេ​" នឹង​ធ្វើឱ្យ​ប្រព័ន្ធ​ប្រសាទ​រំងាប់​ភាពភ័យខ្លាច​។ 

​    ​៣. លេងល្បែង​កម្សាន្ត​ជាមួយ​ក្មេង ជាពិសេស​លេងល្បែង​ផ្លុំ​ប៉ឺតប៉ោង​
​    ​ប្រសិនបើ​លោកអ្នក​ប្រាប់​ក្មេង​ឱ្យ​ដក​ដង្ហើមវែងៗ អំឡុងពេល​ភ័យខ្លាច ក្មេង​ច្បាស់​ជា​ពុំ​ធ្វើតាម​សម្តី​លោកអ្នក​ទេ​។ បន្លប់​ពួកគេ ដោយ​ហុច​ប៉ឺតប៉ោង​ឱ្យ​ផ្លុំ​ជំនួស​វិញ​។ 

​    ​៤. បន្លប់​ការភ័យខ្លាច​របស់​ក្មេង ដោយ​ប្រាប់ថា កូន​អាច​ធ្វើបាន​
​    ​ប្រសិនបើ​កូន​របស់​អ្នកខ្លាច​ការប្រឡង និយាយ​ពាក្យ "​កូន​អាច​ធ្វើបាន​" ឱ្យបាន​យ៉ាងតិច ១០ ដង​។ អ្នករត់​ម៉ា​រ៉ា​តុង តែង​ប្រើ​បច្ចេកទេស​និយាយ​បែបនេះ​ដើម្បី​រត់​ទៅដល់​គោលដៅ​។ 

​    ​៥. បើ​កូន​ខ្លាច​ព្រឹត្តិការណ៍​ដែល​គេ​នឹងចូលរួម​នាពេលខាងមុខ ប្រាប់​កូន​ថា​នឹង​មានរឿង​អ្វីខ្លះ​កើតឡើង​នៅពេលនោះ​
​    ​ប្រសិនបើ​កូន​របស់​អ្នក​ជិត​នឹងចូលរួម​ព្រឹត្តិការណ៍​អ្វីមួយ លោកអ្នក​គួរ​ប្រាប់ថា​នឹងមាន​អ្វីខ្លះ​កើតឡើង​ក្នុង​ព្រឹត្តិការណ៍​នោះ ដោយ​ប្រើ​បទពិសោធន៍​ផ្ទាល់ខ្លួន​ដែល​ធ្លាប់​ជួបប្រទះ​កន្លងមក ព្រោះ​ក្មេង​ភ័យ​ដោយសារ​មិនដឹងថា​នឹងមាន​រឿង​អ្វី​កើតឡើង​បន្ទាប់​សម្រាប់​គេ​។ ធ្វើបែបនេះ ក្មេង​នឹង​កាត់បន្ថយ​បាន​ច្រើន​នូវ​ភាព​អន្ទះអន្ទែង​និង​ព្រួយបារម្ភ​។ 

​    ​៦. ប្រសិនបើ​ក្មេង​ខ្លាច​ខ្មោច ឬ​តួយក្ស សួរ​ក្មេង​ថា តើ​ខ្មោច​នោះ​មាន​រូបរាង​បែបណា​?
​    ​ការដែល​លោកអ្នក​សួរ​ក្មេង​បែបនេះ ក្មេង​នឹង​ចាប់ផ្តើម​ច្របូកច្របល់ មិនដឹងថា​ខ្មោច​មែនទែន​មានមុខមាត់​យ៉ាងម៉េច ហើយក៏​មិនដឹងថា​យក្ស​នោះ​នៅ​ខាងក្រៅ​មែនទែន​មុខ​យ៉ាងម៉េច​ដែរ​។​

​    ​៧. ទុកឱ្យ​ក្មេង​ឆ្ងល់​ហើយ​សួរ​លោកអ្នក​តាម​លទ្ធភាព​របស់​វា​
​    ​ការដែល​ក្មេង​ដឹង​គ្រប់​អ្វីៗ​ទាំងអស់ ក្មេង​នឹង​កាត់បន្ថយ​ការភ័យខ្លាច​បន្តិច​ម្តងៗ​។ ត្រូវ​ចាំ ចំណេះដឹង​ជា​អំណាច​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត