៤ វិធី​ធម្មជាតិ​នេះ ជួយ​ព្យាបាល​អាកា​រៈ​រកកល់​ចង់​ក្អួត​

    ​អាកា​រៈ​រកកល់​ចង់​ក្អួត​គឺជា​អារម្មណ៍​មិន​ស្រួល​មួយ​នៃ​ជំងឺ ដែល​មនុស្ស​ភាគច្រើន​នឹង​ទទួលបាន​វា​លើសពី​ម្ដង​ក្នុង​មួយជីវិត​។ ជាធម្មតា​ចង់​ក្អួត​គឺ​នាំឱ្យ​ក្អួត​តែម្ដង​។ ចង់​ក្អួត​និង​ក្អួត​អាច​បណ្ដាលមកពី​កត្តា​ជាច្រើន​រួមមាន​ពុល​អាហារ ខ្វះ​ជាតិ​ទឹក ចាញ់កូន ឡើង​អាស៊ីត​ក្រពះ និង​កត្តា​ជាច្រើន​ទៀត​។​

​    ​ដោយសារតែ​អា​ការៈចង់​ក្អួត​ពិបាក​ទ្រាំ អ្នក​អាច​ដោះស្រាយ​បញ្ហា​តាមរយៈ​វិធី​ខាងក្រោម​មុនពេល​ឈានដល់​ក្អួត​។​

​    ​១. ខ្ញី ៖ ដាំទឹក​ខ្ញី​ពិសា ឬ​ពិសា​ខ្ញី​ទាំង​ឆៅ​មួយ​ដុំ​តូច ប្រសិនបើ​អ្នកចេះ​ពិសា​ទាំង​ឆៅ​។​
​    ​២. ឈើអែម ៖ ឈើអែម ១ ស្លាបព្រា​កាហ្វេ ឬមួយ​ដើម​ដាក់​ចូលក្នុង​ប៉ាន់តែ រួច​ពិសា​ជាការ​ស្រេច​។​
​    ​៣. ឱ្យ​វា​ចេញមកក្រៅ ៖ ពេលខ្លះ អ្នក​ត្រូវតែ​ក្អួត​វា​ចេញមក ដោយសារតែ​អាស៊ីត​ក្រពះ​គ្រោះថ្នាក់​ជាប់​នៅ​បំពង់ក​។​
​    ​៤. ស្លឹក​ជីរអង្កាម ៖ ទឹកតែ​ស្លឹក​ជីរអង្កាម ពិសា​ត្រជាក់ៗ​បំបាត់​អា​ការៈចង់​ក្អួត​៕

adverise with khmeread

អ្នកនឹងចូលចិត្ត